លោក ​ហ៊ុន​ សែន​ រំឭក​ឲ្យថ្លឹ​ង​ថ្លែង​ពី​ប្រ​យោជន៍​ជាតិ​និង​និ​ន្នាការ​ស្អប់​លោក​

ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាយើងជាអនុប្រធាននៃកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់​ពលរដ្ឋ​ខ្មែរថាគួរពិចារណា​រប្រកប​ដោយវិ​ចារណ​ញា​​​ណដោយ​ចែ​​ក​ឲ្យ​ដាច់ពីការមិនពេញចិត្តរូបលោក និងផល​ប្រយោជន៍​ជាតិ​ទាំង​មូល​ ស្រប​ពេល​ដែល​ពលរដ្ឋខ្មែរនៅអាមេរិក​ថានឹងធ្វើ​បាតុ​ប្រឆាំងវត្តមាន​របស់​លោក។​

លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុក នៅថ្ងៃនេះថា ការចេញទៅក្រៅប្រទេសលើកនេះ ជាកា​រត​ស៊ូ​ន​​យោ​​បា​​​យ​ការទូតលើឆាកអន្តរជាតិ និងចូលរួមផងដែរ​នូវការងារជា​កិច្ចកា​រតំ​បន់និង​អន្តរជាតិ ដែ​ល​លោ​​ក​ថា​កំ​​ពុង​វិវត្តន៍​យ៉ាង​តានតឹង និងស្មុគស្មាញ។

មេដឹកនាំរូបនេះ ឲ្យដឹងទៀតថា៖«ចំពោះជនរួមជាតិនៅក្រៅប្រទេស ដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូ​​​​អ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចា​​ញាណ »។

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក ហ៊ីង សុខសាន ដែលកំពុងនៅក្រៅប្រទេស និយាយថា សារនេះជា​​​​ចិត្តសាស្ត្រនយោបាយដើម្បីបង្វែងដានឲ្យអ្នកនៅ​ឯនាយសមុទ្ររារែកធ្វើបាតុកម្ម ដោយធ្វើឲ្យយ​​ល់​​​​​​​ច្រឡំថា ការធ្វើឲ្យបា​ក់មុខមេ​ដឹកនាំ ស្មើនឹងបាត់បង់ប្រយោ​ជន៍ជាតិ។ ប៉ុន្តែលោក​ថាសារនេះមិ​ន​អាច​​បោ​​ក​​​​​ខ្មែរ​នៅឯ​នាយសមុទ្របានទេ។

​លោកថា៖«ប្រជាពលរដ្ឋនៅឯនាយសមុទ្រនេះយល់ច្បាស់ ត្រង់ថា ការបាត់មុខមាត់ សម្រាប់ជាតិខ្មែរទាំងមូលវាបានបាត់ទៅហើយ ហើយអ្នកដែលធ្វើឲ្យបាត់នឹងគឺលោកនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចទៅវិញទេ  សម្រាប់ខ្លួនឯងនិងជាតិ។ យើងដឹងហើយថា ការបោះឆ្នោតក្លែងក្លាយ និងកាឈ្នះឆ្នោតដោយឥតថ្លៃថ្នូរ»

អ្នកវិភាគន​យោបាយ លោក បណ្ឌិត មាស នី បង្ហាញការព្រួយបារម្ភថា បើអ្នកនយោបាយ​ខ្មែរមិន​អាចស្វែ​ង​​​រ​ក​​ដំណោះស្រាយនយោបាយ ឈានទៅពង្រឹងដំណើរការប្រជាធិបតេយ្យឡើងវិញ​ទេ កម្ពុជាអាច​នឹងប្រ​ឈ​​​មនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តសង្គមធ្ងន់ធ្ងរ ពីវិធានកា​ររបស់​​​ស​​ហ​គ​មន៍អន្តរជាតិ។

សហរដ្ឋអាមេរិក បានចាត់វិធានការ​រួចហើយដោយបានស្នើ​ច្បាប់មួយដើម្បីឈាន​ទៅបង្កក​ទ្រព្យ​សម្បត្តិ មន្ត្រី​ទាំ​​​ង​ឡា​​​យណាដែ​ល​​​បា​​ន​បំផ្លាញប្រជាធិបតេយ្យ​នៅកម្ពុជា ។

ចំ​ណែ​ក​សហភាពអឺរ៉ុបឯនោះវិញបានគំរាមផ្តាច់​ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ​បើមិន​ស្តារ​ប្រជាធិបតេយ្យ និ​ង​បើ​​​ក​ឱ​កាសឲ្យអតីតបក្សប្រឆាំ​ង​បានចូលប្រឡូក​ក្នុង​ឆាក​នយោបាយដោ​យគ្មាន​ការគំរា​មកំហែ​ងឡើង​វិញនោះទេ​។

ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០កញ្ញា នា​យករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នឹង​ចូ​លរួ​មកិ​ច្ច​ប្រ​ជុំ​នា​នា រួមទាំងចូលរួមមហា​ស​​ន្និ​​បាទអង្គការសហប្រជាតិនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ដែ​​លកិច្ច​ប្រ​ជុំ​នោះ​មាន​រដ្ឋ​ជាស​មាជិ​ក១​៩​​​៣​​​ចូ​ល​រួម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ