លោក ​សម​ រង្ស៊ី​ លុប​ចោល​គម្រោងចូលរួម​​បា​តុ​កម្ម​ប្រ​ឆាំង​​លោក​ ហ៊ុន​ សែន​ នៅ​​អា​មេ​រិក​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសលុបចោលគម្រោង​ចូ​លរួ​ម​​ធ្វើបាតុ​កម្ម ប្រឆាំងវត្តមានលោក ហ៊ុន សែននៅ​ស​​ហ​រដ្ឋអាមេរិក ក្នុងរយៈពេល​តែ១ថ្ងៃ​ប៉ុណ្ណោះ​​មុនការ​ចេញ​ដំណើររបស់​លោក​ហ៊ុន សែនទៅប្រទេសនេះ​។

លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រ របស់លោកកាលពីម្សិលមិញថា មូលហេតុ​ដែ​ល​​​លោ​កលុបចោទគម្រោងនេះ ដោយថាមានភារៈកិច្ច​ត្រូវបំពេ​ញការងារសំ​ខាន់ នៅ​កន្លែ​ងផ្សេង ។

សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថាពួកគេនិងបាតុករផ្សេងទៀត រួមទាំ​ង​​​លោក សម រង្ស៊ី ផងនឹង​ប្រ​មូ​​​លផ្តុំ​គ្នា មុខប​រិវេណនៃកិច្ចប្រជុំរបស់អង្គការសហប្រជាតិ នៅបូរីញូវយ៉​ក ដើម្បីជំរុញ​កុំឲ្យ​អង្គ​​ការសហ​ប្រជាជាតិទទួលស្គា​ល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ដោយថា​ការបោះឆ្នោត​នៅថ្ងៃទី២​៩ក​ក្ក​ដា​ជា​​ការបោះឆ្នោត មិនឆ្លុះប​ញ្ចាំងពីឆន្ទះពលរដ្ឋ។

ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានចេញដំណើរតាមផ្លូវអាកាសទៅកាន់ទីបូរីញូវយ៉​ក ដើម្បីចូលរួមកិច្ច​ប្រជុំនៅ​ថ្ងៃទី​២៩ខែកញ្ញា ដែលកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំ។

មុនចេញដំណើរមេដឹនាំរូបនេះ បានផ្ញើសារនយោ​បាយថា៖

«ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោ​​ប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។ កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួក៏ដោយ »។

មេដឹកនាំកម្ពុជារូបនេះ ក៏​រំឭកឲ្យអ្នកដែលមិនចូលចិត្តលោក ត្រូវចែកឱ្យដាច់រវាងបញ្ហាបុគ្គល និ​​ងផ​ល​ប្រ​យោ​​​​ជន៍ជាតិខ្មែរទាំងមូល ប្រកបដោយសម្បជញ្ញៈ។ លោក​ហ៊ុន សែននឹងចូលរួម​ប្រជុំ​មហាសន្និបាតអង្គការ​សហប្រជា​ជាតិ​លើកទី៧៣​ នៅបូរីញូវយ៉​ក ​សហរដ្ឋអាមេរិក​ចាប់​ពីថ្ងៃទី២៧ដល់​ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ