ទូតកម្ពុជានៅឥណ្ឌូនេស៊ីប្រាប់ពលរដ្ឋកុំឲ្យធ្វើដំណើរទៅតំបន់វាយប្រហារដោយរលកស៊ូណាមិ

A woman walks past the wreckage of cars which was flattened by Friday’s earthquake in Balaroa neighborhood in Palu, Central Sulawesi, Indonesia Indonesia, Tuesday, Oct. 2, 2018. (Dita Alangkara/AP)

ស្ថានទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ីបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កុំឲ្យធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅក្នុងប្រទេសនេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយរញ្ជួយដី និងរលកយក្សស៊ូណាមិ។

ក្នុងសេចក្ដីជូនដំណឹងកាលពីម្សិលមិញ  ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានស្នើដល់ប្រជាពលរដ្ឋខ្មែរ ឲ្យផ្អាកធ្វើដំណើរទៅកាន់ទីក្រុងប៉ាលូ និងទីក្រុងដូងខាឡា ភាគកណ្ដាលនៃខេត្តស៊ូឡាវ៉េស៊ី បន្ទាប់ពីតំបន់ទាំងនេះ ត្រូវបានគ្រោះរញ្ជួយដី និងរលកស៊ូណាមិញវាយប្រហារកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។

យ៉ាងណាក៏ដោយ មន្ដ្រីស្ថានទូតកម្ពុជាប្រចាំនៅឥណ្ឌូនេស៊ី ប្រាប់ VOD ថា ស្ថានទូតមិនទាន់ទទួលបានដំណឹងណាមួយពាក់ព័ន្ធនឹងការប៉ះពាល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរតំបន់ដែលវាយទទួលរង​ការ​ប្រហារដោយការ​រញ្ជួយដី​និងស៊ូណាមិនៅឡើយ​ទេ។

បន្ថែមលើសពីនេះ បើតាមសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ  ក្រសួងការបរទេសកម្ពុជាក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងជួយដល់ជនរងគ្រោះ ដោយសារមហន្ដរាយនៃគ្រោះធម្មជាតិនេះ។

បើតាមសារព័ត៌មាន Jakarta Post របស់​ឥណ្ឌូណេស៊ី ឲ្យដឹងថា តួលេខ​អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​កម្លាំង ៧.៤​រ៉ិចទ័រ និង​រលក​ស៊ូណាមិនៅក្នុងប្រទេសនេះ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​ បាន​បណ្ដាលមនុស្សចំនួន ៨៤៤​នាក់ស្លាប់ និងព្យាករថា ចំនួននេះអាចនឹងកើនឡើងថែមទៀត ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ