សា​លា​រាជ​ធានី​ស្នើ​​​ឲ្យពលរដ្ឋជិះ​​​វាង​ផ្លូវដួងងៀបរយៈពេល​១ខែ ព្រោះត្រូវ​ដាក់លូរំដោះទឹក

បណ្ដោយផ្លូវដួងងៀប ត្រូវបិទរយៈពេល១ខែ ព្រោះត្រូវដាក់លូ ដើម្បីរំដោះទឹក (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

សាលារាជធានីភ្នំពេញ សំណូមពរដល់​ពលរដ្ឋ​ដែលត្រូវធ្វើ​ដំណើរ​​តាមបណ្តោយផ្លូវ​ដួងងៀប​ចាប់​ពី​ផ្លូវ​លេខ២០០៤ ដល់ផ្លូវចោមចៅ(វេងស្រេង)ឲ្យជិះពង្វាង​ផ្លូវនេះ​រយៈពេល១ខែ​ព្រោះ​អាជ្ញាធរ​ត្រូវ​ដាក់​លូរំដោះ​ទឹកកុំឲ្យជ​ន់​លិ​ច។​

សេ​​​ចក្តីជូនដំណឹងចុះថ្ងៃទី១តុលារបស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា ចាប់ពីថ្ងៃទី១​ដល់​ថ្ងៃ​ទី៣០​ខែតុលា សាលា​រាជធា​នីភ្នំពេញនឹង​ដា​​ក់​លូប្រអប់កាត់ទទឹងផ្លូវ ដួង ងៀប ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់ផ្លូវចោមចៅ (វេងស្រេង) ស្ថិត​ក្នុង​ខ​ណ្ឌ​​សែនសុខដើម្បីរំដោះ​ទឹក​បញ្ចៀ​សកា​រ​     ជ​ន់លិច។

សា​លា​រាជធានីភ្នំពេញ ក៏​បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវពង្វាងចរាចរណ៍ ដើម្បី​បញ្ចៀស​ការ​កកស្ទះ និ​​​បា​នរំឭកស្ថាប័នពាក់ព័ន្ធ មានទាំងនគរបាលរាជធានី បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ និងអាជ្ញាធរខណ្ឌឲ្យ​សហការគ្នាសម្រួលសណ្តាប់ធ្លាប់ចរាចរណ៍ង្ការការកក​ស្ទះ​ផង​ដែរ​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ