ស​មត្ថកិ​ច្ចមិ​ន​ទាន់​ប្រាប់​អ្នក​នៅ​ពី​ក្រោយ​ការជួញ​​ដូ​រ​​អាវុ​​ធ​​ទោះជ​ន​​សង្ស័យ​​ម្នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ ​

អាវុធដែលរឹបអូសបាន (រូបភាព៖ ហ្វេសប៊ុកលោក ស ខេង)

មន្ត្រីជំនាញរបស់រដ្ឋាភិបាល មិនទាន់ប្រាប់ថាក្រុមណាមួយនៅពីក្រោយការ​ជួ​ញ​​​​​ដូរអា​វុធខុស​ច្បា​ប់​​​​​​នៅ​​​​ឡើយទេ បើទោះបីចំណាត់ការឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់ទៀតក៏ដោយ។

បុរសម្នាក់ទៀតឈ្មោះ ថង ឌី អាយុ ៤៤ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ នៅខេត្តព្រះវិហារ​ហើ​​យពេលនេះ ​​មន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងសាកសួរ ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ឲ្យVODដឹងនៅថ្ងៃពុធនេះថា បុរសម្នា​ក់​នោះ នឹងត្រូវបញ្ចូនទៅតុលាការមិនឲ្យលើសពី៤៨ម៉ោង។ប៉ុន្តែលោកសុំមិន​ធ្វើអត្ថាធិ​ប្បាយលម្អិត​ថា តើជ​នង្ស័​យ​នេះ​ ជាប់ពាក់ព័ន្ធ​ឬអត់ទេ ទៅនឹងជ​នសង្ស័យ​ទាំង៨នាក់ទៀតដែលតុ​លាកា​រប​ង្គា​ប់​​ឲ្យឃុំខ្លួន​រួចហើ​យក្នុងករណីដូចគ្នានេះ ។

អ្នកនាំពាក្យរូបនេះ ក៏សុំមិនទាន់ប្រាប់ថា តើមាន​គណបក្សណា ឬក្រុមណាមួយ ​ពិតប្រាក​ដ​​នៅ​ពីក្រោយ​ការ​លា​​​ក់ទុកអា​វុធទុកដោយខុ​សច្បាប់​នេះ​ដែរ ដោ​យថាទុកឲ្យតុលាការ ដំណើរការនីតិវិធី ។

លោកថា៖«ឆ្លើយអត់បានទេ អាអូន សំនួរហ្នឹង ទុកសិនទៅ»។

កា​លពីថ្ងៃទី១តុលា សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន ជនង្ស័យ៨នាក់ បណ្តោះ​អាសន្ន​នៅ​ព​ន្ធនាគារ ចោទពីបទ«ជួ​ញដូរអា​វុធខុ​សច្បាប់»ក្រោយពីស​មត្ថកិច្ចចាប់​ខ្លួនពួកគេ​ជាបន្តប​ន្ទាប់នៅ​ទីតាំង​៣ក​​​​​ន្លែងផ្សេងគ្នា ដូចជានៅខេត្តកំពត ខេ​ត្តកំ​ព​ង់ស្ពឺ ពោធិ៍សាត់ និងរាជធានីភ្នំពេញ និងបាន​អះ​អាង​ថារ​ក​ឃើ​​ញ​វត្ថុតាង អាវុធមួយចំនួន។

រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃលោក ស ​ខេង បានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា នៅ​ប៉ុ​ន្មានថ្ងៃនេះ  កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និង ធ្វើការចាប់ខ្លួន សកម្មជន និង មេក្លោង ចល​នា​ប្រ​​ដា​ប់អាវុខុសច្បាប់នៅទូទាំងប្រទេស បានចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លី​មួយ​ដើ​ម និង ឧបករណ៍ សម្ភារផ្សំគ្រឿងផ្ទុះមួយចំនួនទៀត។

អ្នក​វិ​ភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ សាទរចំពោះវិធានការច្បាប់។ ប៉ុន្តែលោកជំរុញសមត្ថកិច្ច ធ្វើ​កា​រស៊ើបអង្កេតករណីនេះ ឲ្យមានតម្លាភាព ។

លោកថា៖«អ្វីដែលយើងចង់ឃើញ​គឺចង់ឃើញឲ្យមានភស្តុតាងពិតប្រាកដ ហើយភស្តុតាងហ្នឹងជាភស្តុតាង​ដែ​ល​​​អាចជឿជាក់​បាន ដើម្បីឲ្យពលរដ្ឋបានដឹងហេតុការណ៍ពិតប្រាកដ»។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាត់ទុកជនស​​ង្ស័​យដែលបានចាប់ខ្លួន​ទាំ​ង​​​​នោះថា ជា​ក្រុមប្រដាប់អាវុធអាណាធិ​បតេយ្យ និងបាន​ប្រកាសផ្តល់រង្វាន់លើ​កទឹកចិត្តដ​ល់ក​ង​ម្លាំ​ង​​ដែល​បា​ន​​​ចុះ​បង្ក្រា​ប​ករ​​​ណីនេះចំនួន៥ម៉ឺនដុល្លារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ