ជ​ប៉ុន​រំ​ឭក​កម្ពុ​ជាជាថ្មី​ឲ្យ​លើកកម្ពស់​ដំណើរការ​​ប្រជា​ធិ​ប​តេយ្យ​

នៅរសៀលថ្ងៃទី ៨ តុលា ឆ្នាំ លោក ហ៊ុន សែន បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្រ្តី​​ជប៉ុន បានរំឭកកម្ពុជាជាថ្មីម្ដងទៀតឲ្យ​ដើរលើគន្លងប្រជាធិបតេយ្យដោយ​​ជប៉ុន​​​ក៏​នឹ​ង​អញ្ជើញអ្ន​ក​ន​​​​​​យោ​​​បាយវ័យក្មេងកម្ពុជា​ មន្ត្រី គ.ជ.ប និងមន្ត្រី​នៅ​ក្រ​សួ​​ងយុត្តិធម៌ជាដើម​ឲ្យ​ទៅ​មើល​​ពីដំណើ​រការប្រជាធិ​បតេយ្យ​​នៅ​​​​ប្រ​​​​​​ទេ​​​ស​​នេះ​ទៀតផង​ ។

នាយករដ្ឋមន្រ្តី​​ជប៉ុន បានថ្លែង​បែប​នេះក្នុង​​​​សន្និសីទសារព័ត៌មានមួយ​នៅទីក្រុងតូក្យូកាលពី​សប្តាហ៍មុន។  នាយករ​ដ្ឋ​ម​ន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ​ប្រាប់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាតាមរយៈអ្នកបកប្រែថា២៥ឆ្នាំ​កន្លងមកនេះ ជប៉ុនបាន​អមដំ​ណើ​រ​ជា​មួយកម្ពុជាក្នុង​វិថី​មួយដែល​ជំ​រុញកម្ពុជា​ឲ្យមាន​កា​រអ​​​ភិវ​ឌ្ឍតា​ម​​បែ​​ប​ប្រជា​ធិប​តេយ្យ។

លោកថា៖«ប្រទេសជប៉ុន រំពឹងទុកថាប្រទេសកម្ពុជានឹងមានការអភិវឌ្ឍយ៉ាងរឹងមាំបន្ថែមទៀត តាមរយៈការរួបរួមគ្នារបស់ប្រជាជនកម្ពុជាទាំងអស់ហើយបន្តលើកកម្ពស់​​ដំណើរការប្រជាធិបតេយ្យ។ជប៉ុនមានការតាំងចិត្តយ៉ាងមុតមាំ ក្នុងការជួយដល់ការខិតខំប្រឹងប្រែងរបស់សម្តេច សម្រាប់គោលដៅនេះ»

នា​​​​យ​ករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន បានស្វាគមន៍ទៅនឹងការលើកឡើងរបស់​នា​យក​រដ្ឋមន្ត្រីជប៉ុន។ ប៉ុ​ន្តែ​​លោកថាកម្ពុជា កំពុ​ងជំរុញ ដំណើរ​ការប្រជាធិបតេ​យ្យ តាមរ​យៈការ​រៀ​ប​​​ចំ​​ឲ្យ​​មា​នកា​​​​របោះឆ្នោតរៀ​ងរា​ល់​អា​​​ណ​ត្តិ។

លោកថា៖«ដូចជាពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដែលក្នុ​​​​មួយឆ្នាំត្រូវធ្វើមួយដង។  ហើយនោះហើយដែលជាលទ្ធផលឈានទៅរ​​ដំណើរការប្រជាធិបតេយ្យបន្តទៀត របស់យើង»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាជប៉ុនបានដើរ​តួជា​អ្ន​ក​​ស​ម្រប​សម្រួល​ទុកពេលឲ្យកម្ពុជា ពិចារណាពី​ជម្រើសដើម្បី​​គេច​ពី​ទណ្ឌកម្ម​​សេដ្ឋកិច្ចពី​ក្រុម​ប្រទេ​ស​លោ​​កសេរី។ ប៉ុន្តែអ្នកវិភាគរូបនេះថា ជប៉ុ​ន​នឹ​ង​​​ប​​ត់តាមអាមេរិក និងសហភាពអឺរ៉ុប បើកម្ពុជាព្យាយាមអោ​បចិនតែមួយ ​​ទោះពេ​ល​នេះ​​ជប៉ុនមា​នប្រយោជន៍ខ្លះពីកម្ពុជាក៏ដោយ។

លោកថា៖«ក្រុមហ៊ុនជប៉ុនជាង២០០០នៅកម្ពុជា។ អញ្ចឹងជប៉ុនក៏បារម្ភដែរ បើបរិយាកាសនយោបាយនៅកម្ពុជារងឥទ្ធិពលសេដ្ឋកិច្ចណាមួយក្រុមហ៊ុនជប៉ុនរកស៊ីនៅកម្ពុជាក៏ប៉ះពាល់ដែរ។ ទី២ ជប៉ុភ័យពីកម្ពុជា ស្ថិត​​នៅក្នុងភាពងប់ពីឥទ្ធិពលចិនខ្លាំង អញ្ចឹងជប៉ុនចង់ទប់កុំឲ្យកម្ពុជាមានទំនោរទៅចិនខ្លាំពេកដែរ»

ជប៉ុន​​មិនបាន​បញ្ជូន​អ្នក​សង្កេតការណ៍​ មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតជាតិ​នៅ​​កម្ពុជា​កាលពីថ្ងៃទី​២៩ខែកក្កដា​ឆ្នាំ២០១៨កន្លងមក​ទេ​ បើ​ទោះ​បី​ជាជប៉ុន​​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ដែល​ជួួយកម្ពុជាក្នុង​​ដំណើរការបោះឆ្នោត​ និង​ជាប្រទេស​មួយ​ដែល​តែង​តែបញ្ជូនអ្នកសង្កេតការណ៍មក​កម្ពុជារៀង​រាល់​ការបោះឆ្នោត​យ៉ាងណាក្តី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ