គ.ជ.ប៖ ពលរដ្ឋ​ចុះឈ្មោះថ្មីមាន​ជាង​១៧ម៉ឺននាក់ក្នុងរយៈពេល​១៥ថ្ងៃ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

របាយការណ៍​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញ​ថាអ្នកបោះឆ្នោត​ថ្មីមាន​​ចំនួន​ជាង១៧ម៉ឺននាក់បាន​ចុះ​ឈ្មោះក្នុង​រយៈពេល​១៥ថ្ងៃកន្លងមកនេះ។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល​ចេញ​ផ្សាយ​នៅថ្ងៃទី១៦ខែតុលា​ឆ្នាំ២០១៨នេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី​មាន​១៧១ ៩២៩ នាក់ អ្នកដែល​ត្រូវបានលុប​ចេញ​ពីបញ្ជី​មាន​ចំនួន​៣៤០០៨ នាក់ និងអ្នកដែល​កែតម្រូវទិន្នន័យមាន​១២៦៦នាក់។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បាន​អំពាវ​នាវឲ្យពលរដ្ឋ​ដែល​មិនទាន់បាន​​ចុះឈ្មោះ និងពិនិត្យ​ឈ្មោះ​បោះឆ្នោត​អញ្ជើញ​ទៅ​​ចុះឈ្មោះ និងពិនិត្យ​ឈ្មោះឲ្យបាន​គ្រប់​គ្នា​ ព្រោះ​ថានៅសល់​ពេល​តែ៣ថ្ងៃទៀត​ប៉ុណ្ណោះ​។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្ដើមដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១ រហូត​ដល់​ថ្ងៃទី១៨ ខែ​តុលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ