លោក ​សម ​រង្ស៊ី ​នឹង​ប្រាប់​ I​PU​ ថា​រដ្ឋ​ស​ភាក​ម្ពុជា​ក្លែង​ក្លាយ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថានឹងប្រាប់សហភាពអន្តរសភា(IPU) ថាតំណាងរាស្ត្រ​កម្ពុជា​រង​​កា​រ​​រំ​​លោ​​ភសិ​​ទ្ធិ ហើយពេលនេះតំណាងដោយរដ្ឋសភាក្លែងក្លាយ។

IPU ​បាន​បើកមហាសន្និបាទលើកទី១៣៩របស់ខ្លួននៅទីក្រុងហ្សឺណែវប្រទេសស្វី​ស ​​ចា​ប់ពីថ្ងៃ​​ទី១៤​​ដ​ល់​ថ្ងៃទី១៨​​​ខែតុ​លា​​​ ក្រោមប្រធាន​បទ​ «ភាព​ជាថ្នា​ក់ដឹក​នាំស​ភាក្នុង​ការ​ជំរុញ​សន្តិភាព​ និ​​ងកា​រ​ផ្លាស់​ប្តូរ​​តាម​បែប​​បច្ចេក​វិ​ទ្យា​»​​។​

កិច្ចប្រ​ជុំនេះ​ មាន​ស​មាជិក​១៣​​៥​​ប្រ​​ទេស​ចូល​រួម​ មាន​ទាំង​កម្ពុជា​។ ​កម្ពុជា​ដឹក​នាំ​ដោយ​អនុ​ប្រធាន​ទី២​នៃរដ្ឋ​សភា​ គឺលោ​កស្រី​ ឃួ​ន​ សុ​​ដា​​រី​ ។ ​រីឯ​លោក​ សម​ រង្ស៊ី ​ត្រូវ​​បាន​​អះ​​អាង​មក​ថា ​IPU​ បាន​អញ្ជើញ​ឲ្យចូល​រួម​ផង​ដែរ​។

លោក​ សម​ រង្ស៊ី​ ស​រសេរ​លើហ្វេ​សប៊ុ​ក ​របស់​លោក​ថា ​ពេល​នេះលោ​កកំ​ពុង​នៅទី​ក្រុង​ ហ្សឺ​ណែវ​ ដើ​ម្បី​​តា​ម​ដាន​​កា​រ​ងា​រ​របស់​ IPU​។ ​

លោកថា៖​ «លោកជួបមេដឹនាំ ភា IPU ដើម្បីបង្ហាញប្រាប់​​គេពីស្ថានការណ៍ប្រទេ​​សកម្ពុជា និងប្រាប់គេ​​ពី​​​​ណី​​​​តំ​​ណាងរាស្ត្រកម្ពុជា ដែលសិទ្ធិរបស់ពួកគេ ត្រូវបានរំលោភ ដោយរដ្ឋអំណាចក្រុងភ្នំពេដែល​​ពេ​​​នេះ​​តំណាដោដ្ឋ​​​​ភា​​ក្លែងក្លា និងរដ្ឋាភិបាលមិនស្របច្បាប់»​។​

អ្នក​នាំពា​ក្យ​រដ្ឋ​សភាលោ​ក ​ឡេង​ ប៉េង​ឡុង​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក​ សម​ រង្ស៊ី​ នេះ ​និង​បាន​​អះអាង​​ថា ​IP​U​នឹ​​ងមិ​ន​ជឿ​​សម្តី លោក សម រង្ស៊ីទេ​។

​លោកថា​៖«លោក សម រង្ស៊ី ជាខ្មោចនយោបាយ។​ ទី២អ្វីដែលគាត់ធ្វើន្លងមក គាត់ភូតភរ យកជាការមិនបានទេ។​ លោកចាំមើ​​ទៅថា​​​តើមាននរណាគេអញ្ចើញលោក សម រង្ស៊ី ទៅនិយាយ»

​អតី​តគណ​បក្សស​ង្គ្រោះជាតិ​ ត្រូវ​តុលា​កា​រកំពូ​ល​ ប្រកាស​​រំលាយមុន​ការបោះ​​ឆ្នោត​ជ្រើសតាំ​​ងតំណាង​រាស្ត្រនី​តិ​​កាល​ទី៦​នេះម​​ក​​ដល់​ តា​ម​​បណ្តឹ​ង​រដ្ឋាភិ​​បា​ល​ ។​ ការ​រំលាយនេះ ​បាន​បើកផ្លូវ​ឲ្យមា​នកា​របែងចែង​អាសនៈ​ទាំង​៥៥​ក្នុង​ស​ភា​ និង​អាសនៈ​ឃុំ ស​ង្កាត់ ជាង​៥ពា​ន់របស់ប​ក្សអតីតបក្ស​ប្រ​ឆាំ​ងមួយនេះ​ ​​ ​និង​​បាន​ហា​ម​ឃាត់​​មន្ត្រីសំ​ខាន់​ៗ១​១៨រូប ​ មិន​ឲ្យធ្វើន​យោបាយ៥​ឆ្នាំទៀតផង​។

ប៉ុន្តែលោក ឡេង ប៉េងឡុង អះអាងថា បើ IPU ធ្វើខុសលក្ខខណ្ឌ គណៈប្រតិភូ​របស់កម្ពុជា​ ដែលទៅចូល​រួមប្រជុំ នឹ​ងតវ៉ា​ឲ្យប​ណ្តេ​​ញ​​​​លោក​ សម រង្ស៊ី​ ចេញ។​

អ្នកតា​មដាន​បញ្ហាសង្គម​ លោក ​ឯម ​សុវណ្ណារ៉ា ​ពន្យល់ថា ​បើ ​IPU ​ពិតជាបាន​អញ្ជើញលោ​ក ​សម ​រង្ស៊ី ​ឲ្យចូ​លរួម​​ប្រជុំ​​ដូច​​ការ​អះ​​អាង​​មែន លោក​ថា ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ​នៅទ​ទួលស្គាល់​ភាព​ស្រប​ច្បាប់​របស់​តំណាង​រា​ស្ត្រ​ប​ក្សប​​ក្ស​​ប្រ​ឆាំង​នៅឡើ​យ​​។​ ប៉ុន្តែ​អ្នក​វិភាគ​រូបនេះ​ រំឭក​ថា ​បើ​អ្នកន​យោបាយខ្មែ​រ ឈ្នោះគ្នា​នៅក្នុ​ងកិ​ច្ចប្រជុំ​នេះមែន​ ​លោកថា​ ជារឿងគួរឲ្យខ្មាសអៀនមួយទៀត​រ​ប​ស់​​កម្ពុ​ជាលើ​ឆាក​អន្តរ​ជាតិ ។

លោកថា៖«ក្នុងគ្រួសារមួយបើយើងឈ្មោះគ្នានៅមុខគេ វាហាក់ដូចជាហែកខោ អាវ ហែកទ្រូង ឲ្យអ្នកខាងក្រៅគេ  ដឹងពីចំនុចខ្សោយ របស់យើង ដល់អញ្ចឹងភាពថ្លៃថ្នូររបស់យើងក៏វាធ្លាក់ចុះតាមហ្នឹងដែរទី១។ ទី២យើងបញ្ចាក់អំពី គេហៅថា ភាពផុយស្រួយនៃ​​ឆាក​​យោ​​បាយ​​​នាពេលបច្ចុប្បន្ននេះ ក៏ដូចទៅថ្ងៃអនាគត វាអាចប្រឈមនឹងបញ្ហាច្រើវាមិនអាចរកភាសុខដុមរមនា​​នឹងគ្នាកើ»

ក្នុងម​ហាសន្និបា​ទលើក​ទី១៣​៨ ​អំឡុងចុង​ខែមិ​នា ​២០១៨​ IPU​ បានចេ​ញសេចក្តី​ថ្លែងការណ៍​មួយ ​​ចាត់​ទុក​​វិធានការ​​ទាំង​​ឡា​យ​​​ទៅ​​​​​​​​លើ​​​បក្ស​ប្រ​ឆាំង​​​នៅ​​កម្ពុ​ជា​​ថា ​ជា​កា​រ​រំ​លោភ​​​​សិទ្ធិ​​ជា​​មូ​លដ្ឋា​ន​​របស់​​សមា​ជិក​​​សភា​។ សេច​​ក្តីថ្លែងការនោះ ជំរុញរដ្ឋអំណាចកម្ពុជា ​ឲ្យប្រគល់​អាសនៈ​សភា​ទាំង៥៥​ដល់​សមាជិក​សភា​ របស់អតីត​គណបក្ស​សង្គ្រោះ​ជាតិ និ​ង​​​​ត្រូវចា​​ប់​ផ្ដើម​​សន្ទនា​​នយោបាយ​ឡើង​វិញ ដើម្បីធានា​ពីដំណើរការប្រ​ជា​​ធិប​តេ​​យ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ