នគរបាលជាតិ ថារកឃើញមុខសញ្ញាក្រុមចោរប្លន់ធនាគារ  អ អេច ប៊ី ឥណ្ដូឆៃណា

ធនាគារ អ.អេច.ប៊ី ឥណ្ដូឆៃណា ក្រោយពេលមានករណីប្លន់ ថ្ងៃទី ២៣ សីហា ២០១៨

មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ ឲ្យដឹងថាសមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរប្លន់ធនាគារ  អ អេច ប៊ី ឥណ្ដូឆៃណា សាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ​ខែសីហា​ ទាំងកណ្តាលថ្ងៃនោះបានខ្លះៗហើយ។​

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរប្លន់ធនាគារមួយចំនួនហើយ ប៉ុន្តែមិនទាន់ចាត់វិធានការ ដោយថាសមត្ថកិច្ចកំពុងប្រមូលភស្តុតាងបន្ថែមទៀត។ យ៉ាងណាក៏ដោយ លោកសុំមិនផ្ដល់ព័ត៌មានលម្អិតចំពោះរឿងនេះ ដោយថាវា​ប៉ះពាល់លទ្ធផលស៊ើបអង្កេត។

លោកថា៖«សុំទោសខ្ញុំមិនអាចប្រាប់បានទេជាអ្នកណាៗ ព្រោះមុខសញ្ញាដែលយើងកំណត់គ្រាន់តែជាការសង្ស័យទេ អត់ប្រាប់អ្នកណាអ្នកនោះបានទេ»។

បើតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ក្រុមចោរដែលចូលប្លន់ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា ​ នៅម្ដុំសាលាវ៉ាន់ដា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨  កន្លងទៅ មានគ្នាចំនួន ៥ នាក់ ដោយយកលុយបានជាង១សែនដុល្លារ។ ក្រោយពីមានហេតុការណ៍នេះ នៅថ្ងៃទី២៤ ខែសីហា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន អំពាវនាវ​ទៅអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយ​ពីវិធានការណ៍ការពារនានាឲ្យបាន​ទូលំទូលាយ ក៏ដូចជាជួយការពារ​​សុវត្ថិភាពគ្រឹះស្ថានរបស់​ខ្លួន​ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ