រដ្ឋ​សភា​ក​ម្ពុជា​ប្រាប់​ IPU ​ថា​ គោរ​ពគោ​លកា​រណ៍​ប្រជា​ធិប​តេយ្យ​យ៉ាង​មុត​មាំ

គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា ដែលហៅកាត់ថា IPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia)

តំណាងរដ្ឋសភាកម្ពុជា ប្រាប់សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសថា កម្ពុជាបានគោរពគោលការណ៍​ប្រជា​ធិ​​ប​​តេយ្យយ៉ាងមុតមាំ ខ​ណៈ​​​​​សហគ​ម​ន៍​​​​​អ​ន្តរជាតិ កំពុងដាក់សម្ពាធឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីផាត់ប​ក្សប្រឆាំ​​ង​ចេ​​​ញ​​​ពី​ឆាកនយោបាយ។

IPU កំពុងបើកមហាសន្និបាតលើកទី១​៣៩រប​ស់​​ខ្លួ​ន​ នៅ​ទីក្រុង​ហ្សឺ​ណែ​វ​ ប្រទេសស្វី​ស ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ខែតុលានេះ កម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។ រដ្ឋសភាកម្ពុជាដឹកនាំដោយអនុប្រធានទី២នៃរដ្ឋសភា លោកស្រី ឃួន សុដា​រី។

គេ​ហទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា បានសរសេរនៅថ្ងៃនេះថា លោកស្រី ឃួន សុដារី បានថ្លែងប្រាប់ IPU ថា បន្ទាប់ពីក​ម្ពុ​ជា ​​បា​​ន​​​ប​ញ្ចប់សង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍រួចមក សិទ្ធិនយោបាយ សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គា​ល់ និងកា​រ​ពា​រ​យ៉ា​​​​ង​ទូ​​លំទូលាយព្រមទាំងជំរុញទៅមុខឥតឈប់ឈរ។

តំណាងរដ្ឋសភារូបនេះ អះអាងទៀតថា កម្ពុជាពេលនេះ គោរពយ៉ាងមុតមាំ​នូវគោលការណ៍លទ្ធិប្រជា​ធិបតេយ្យ​សេ​​​រី​​ពហុ​ប​ក្ស​​ សិ​​ទ្ធិ​មនុស្ស និ​ងសេ​ច​​​​ក្តី​​ថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញផ្ទុយពីនេះ ដោយលោកថា របត់នយោបាយ​នៅពេលនេះ កំពុ​ង​បង្កគ្រោះថ្នាក់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា៖«ឥឡូវនេះយើងបានរអិលជើងចេញពីគន្លងប្រជាធិបតេយ្យហើយ ។ហើយបើគ្មានការជួយជ្រោមជ្រែងទេ អាចនឹងរ​អិលថ​យក្រោយតែម្តង»។

ជម្លោះនយោបាយនៅកម្ពុជា ដែលផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយនោះ ជំរុ​ញ​​​ឲ្យស​ហរដ្ឋអាមេរិក ប្រកាសពីវិធា​ន​កា​រពង្រឹក​ ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែ​លមហាអំណាចមួយនេះយល់ថា ​បាន​បំ​ផ្លា​ញ​ប្រ​ជាធិបតេយ្យ ។

សហភាពអឺរ៉ុប កាលពីថ្ងៃទី៥ ខែតុលា ក៏បានជូនដំណឹងពីវិធានការកាត់ផ្តាច់ប្រព័​ន្ធអនុ​គ្រោះ​​​ពន្ធ E​BA​ ពីកម្ពុជាវិញដែរ ​បើ​មិ​នស្តារ​ប្រ​ជា​​ធិ​ប​តេយ្យ ដោយទុកពេលឲ្យខែ។

អ្នកតាមដានសង្គម លោក ឯម សុវណ្ណារ៉ា បង្ហាញការព្រួយបារម្ភថា របត់នយោបាយនៅក​ម្ពុជាត្រូវរងវិធា​នការនា​នា ពីក្រុមប្រ​ទេស​លោក​សេរី បើមិនត្រឡប់ថយក្រោយ ស្តារស្ថានការណ៍ឡើងវិញនោះ។

លោកថា៖«បើសិនក្នុង៦ខែហ្នឹង យើង [មេដឹកនាំកម្ពុជា] អត់ស្តារស្ថានភាពនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានលក្ខ​ណៈសមស្រ​ប​ដែ​​លអាចឲ្យគេទទួលយកបានទេ។ គេអាចព្យួរអាទម្រង់ EBA ហ្នឹង។ ហើយ​បើ៦ខែទៀត​ យើងអត់កែប្រែទៀត គេអាចដក​យើង​ទាំង​​ស្រុង»។

​​ទោះជាយ៉ាងណាតំណាងកម្ពុជាបានអះអាងថាប្រទេសកម្ពុជាមានគ្រឹះប្រជាធិបតេយ្យរឹងមាំជាងប្រទេសជិតខាងដោយអះ​អាងថា បើគិតត្រឹមខែឧសភា ឆ្នាំ២០១៨ កម្ពុជាមានសមាគមជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ប្រមាណ៦០០០ បានចុះ​បញ្ជី និ​ង​​ស​ហជីពចំនួន៤០០០ទៀត និងគណបក្សនយោបាយចំនួន២០កំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និ​ង​​​អ​​​នុ​លោ​មតា​​ម​​គោល​ការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានពលរដ្ឋចេញទៅ​បោះឆ្នោតដល់​ទៅជាង៨៣ភា​គរយនៅ​អាណ​ត្តិទី​៦​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ