ជំងឺគាបសរសៃនិងទឹកនោមផ្អែមរបស់លោក កឹម សុខា នៅតែធ្វើទុក្ខ

លោក កឹម សុខា ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុញ្ញាតឲ្យលោកកឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញ (រូបភាព៖ FN)

មេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ឲ្យដឹងថា ស្ថានភាពជំងឺរបស់កូនក្ដីលោកមិនទាន់ធូរស្បើយនៅឡើយ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺឆ្អឹងគាបសរសៃនៅតែធ្វើទុក្ខដដែល។

មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក ផាន់ ច័ន្ទសាក់ ប្រាប់វីអូឌីនៅថ្ងៃនេះថា កូនក្តីរបស់លោក​មិនទាន់ទទួលបានការព្យាបាលពីពេទ្យជំនាញទេ ព្រោះលោកថា តុលាការមិនឲ្យកូនក្តីលោកជួបអ្នកណាផ្សេងទេ។​

សាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុញ្ញាតឲ្យលោកកឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញដោយសំអាងលើហេតុផលសុខភាព។ តុលាការបានកំណត់ឲ្យលោក កឹម សុខា អាចធ្វើដំណើរតែតំបន់ក្បែរៗផ្ទះរបស់លោកតែប៉ុណ្ណោះ ទោះយ៉ាងណា មេធាវី បញ្ជាក់ថា ចាប់ពីកូនក្តីលោក​ចេញពីពន្ធនាគារមកគឺលោកនៅក្នុងផ្ទះរហូតមិនបានចេញទៅណាទេ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ