សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ ដែលបានវាយរថយន្តនគរបាលខេត្តព្រះសីហនុ

ជនជាតិចិន៤នាក់ ដែលបានធ្វើសកម្មភាពប្រើដំបងវាយរថយន្ត ០១គ្រឿង ដែលកំពុងបើកបណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ជនជាតិចិនចំនួន៤ នាក់ បន្ទាប់ពីជនជាតិចិនទាំងនោះ បានវាយរថយន្តមន្ត្រីនគរបាលនៅចំណុចមុខកាស៊ីណូមួួយកាលពីម្សិលមិញ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនជាតិចិនទាំង ៤ នាក់  បានប្រើប្រាស់ដំបងវាយរថយន្តមន្ត្រីនគរបាល០១គ្រឿង ដែលកំពុងបើកនៅត្រង់មុខកាស៊ីណូយ៉ាឌូលី  ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បណ្ដាលឲ្យខូចខាតទាំងស្រុង។

ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចបានដកហូតយក  កាំបិតប៉័ងតោ ចំនួន ០២ដើម, ដំបងដែកទីប ចំនួន ០៥ដើម, រថយន្តចំនួន ០១គ្រឿង ពីជនជាតិចិនទាំង៤ នាក់នោះ និងបញ្ជូនពួកគេទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។

វីអូឌីមិនអាចសុំការអធិប្បាយបន្ថែម​ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានទេនៅព្រឹកនេះ។ ចំណែកអ្នកនាំពាក្យខេត្តព្រះសីហនុលោក ឱ សារឿន លើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានលំអិតនោះទេ។

​កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅ ម​ន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក សុខ ផល ​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង​ ២១ ​ម៉ឺន​នាក់  ​ក្នុង​នោះ​មាន​ជាង​ ៧៨០០០ ​នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ