ក្រសួងបិទហ្វេសប៊ុកឈ្មោះសមាគមវៀតណាម និង ហ៊ុន​ ម៉ាណែត ថាមានការបន្លំ

គណនីហ្វេសប៊ុក លោក ហ៊ុន សែន ដែលធ្លាប់ប្រកាសថា មានការលួចបន្លំ

ក្រសួងមហាផ្ទៃបានបិទគណនីហ្វេសប៊ុកមួយចំនួនដែលរកឃើញថា មានការបន្លំឈ្មោះ របស់ ថ្នាក់ដឹកនាំ និងស្ថាប័នមួយចំនួនក្នុងនោះរួមទាំងឈ្មោះកូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសហគមន៍វៀតណាមប្រចាំកម្ពុជា។

តាមគេហទំព័រក្រសួងមហាផ្ទៃចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គណនីដែលបិទ នោះរួមមាន១-ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាមនៅកម្ពុជា២-ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត),  Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត) ៣-ទំព័រ Facebook ឈ្មោះ  Vong Bunintreavuth៤-ទំព័រ សមាគមវៀតណាមនៅកម្ពុជា ជាដើម។​

ក្រសួងមហាផ្ទៃបញ្ជាក់ថា ពេលនេះក្រុមការងារជំនាញកំពុងតែធ្វើការផ្ទៀងផ្ទាត់ គណនី ហ្វេសប៊ុកក្រសួងស្ថាប័ននិងថ្នាក់ដឹកនាំផ្សេងៗទៀតចៀសវាងជនផ្សេងលួចបន្លំប្រើប្រាស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ