នគរបាលត្រួតពិនិត្យគោលដៅមួយឃាត់រថយន្តជនជាតិចិនគ្មានប័ណ្ណបើកបរ២៣គ្រឿង

រថយន្តដែលនគរបាលឃាត់ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨(រូបពីនគរបាលជាតិ)

នគរបាលខេត្តព្រះសីហនុដាក់កម្លាំងត្រួតពិនិត្យគោលដៅមួយកាលពីល្ងាចថ្ងៃទី២៥ខែតុលា រកឃើញរថយន្តចំនួន២៣គ្រឿងបើកបរដោយជនជាតិចិនមិនមានប័ណ្ណបើកបរត្រឹមត្រូវ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅម៉ោង១៧និង២០នាទី កម្លាំងនគរបាលបានត្រួតពិនិត្យនៅត្រង់ចំណុចកែងគុជអាស៊ី ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ ៤ក្នុងទីរួមខេត្តព្រះសីហនុ ហើយបានឃាត់រថយន្តចំនួន២៣គ្រឿង ដែលបើកបរដោយ ជនជាតិចិនមិនមានប័ណ្ណបើកបរ។​

បើតាមប្រភពដដែលឲ្យដឹងថា រថយន្តទាំងនេះត្រូវរក្សាទុកនៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ