អ្នកទេសចរសរសេរអក្សរលើជញ្ជាំងប្រាសាទថៃប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ

ជនជាតិកាណាដា និង ជនជាតិអង់គ្លេស ដែលប៉ូលិសថៃឃាត់ខ្លួន (រូបថត AP)

អ្នកទេសចរពីរនាក់គឺម្នាក់ជាជនជាតិកាណាដា និងម្នាក់ទៀតជាជនជាតិអង់គ្លេស ប្រឈមជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ១០ឆ្នាំ ដោយសារតែការសរសេរអក្សរលើជញ្ជាំង ប្រាសាទបុរាណ។​

អ្នកទាំងពីរគឺម្នាក់ឈ្មោះ Brittney Schneider អាយុ២២ឆ្នាំ និង ឈ្មោះ Lee Furlong អាយុ២៣ ឆ្នាំ​ត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួននៅក្នុងខេត្តឈាងម៉ៃ ភាគខាងជើងប្រទេសកាលពីម្សិលមិញ  បន្ទាប់ពីពិនិត្យលើកាមេរ៉ាសុវត្ថិភាពឃើញអ្នកទាំងពីរយកថ្នាំពណ៌បាញ់ចេញជារូបអក្សរនៅលើជញ្ជាំងប្រាសាទ Tha Phae Gate ដែលកសាងកាលពីសតវត្សរ៍ទី១៣។​ នេះបើតាមសារព័ត៌មាន Telegraph។​

ពួកគេទាំងពីរគឺម្នាក់បាញ់ថ្នាំពណ៌ជាអក្សរ Scourser Lee និងម្នាក់ទៀត បាញ់ថ្នាំចេញជាអក្សរ B។​ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេថា ពេលនោះស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយបានសុំទោស។

សមត្ថកិច្ចឃុំខ្លួនអ្នកទាំងពីរហើយបន្តស៊ើបសង្កេត ហើយពួកគេម្នាក់ៗប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់ ៤៣ ០០០ដុល្លារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ