រដ្ឋាភិបាលគ្រោង​ចល័តកម្លាំង​អាវុធ​ហត្ថ​ទៅចូលរួមបុណ្យឯករាជ្យជាតិ​​នៅ​ខេត្តកំពង់ឆ្នាំង

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

រដ្ឋាភិបាលចល័តកម្លាំងទ័ព ៤៤០នាក់ ពីបណ្តាខេត្តចំនួន៤ ទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធី​រំលឹកខួប​បុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ​នាដើមខែក្រោយ​នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធលើផ្ទៃប្រទេសចុះផ្សាយកាលពីសប្ដាហ៍​មុន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ថា ខ្លួន​នឹងចល័តទ័ពចំនួន ៤៤០នាក់ ពីបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តចំនួន ៤នោះ រួមមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង និងខេត្តសៀមរាប ចូលទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បីហ្វឹកហាត់ចូលរួមក្នុងពិធីខួបលើកទី៦៥ នៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃសុក្រទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នាពេលខាងមុខ​។

សេចក្តីប្រកាសដដែលបញ្ជាក់ថា កម្លាំងទ័ពនឹងធ្វើដំណើរចល័តតាមរថយន្តនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅកាន់អង្គភាពវិញនៅថ្ងៃទី១០ ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ