សង្គម​ស៊ីវិ​លមួយចំនួន​​ស្នើលោ​ក​ស្រី ​រ៉ូ​ណា ​ស្មីត​ ជំ​រុញ​ឲ្យ​មាន​យុត្តិ​ធម៌​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុ​ជា

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

សង្គមស៊ីវិលមួយចំនួន ស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ជួយជំរុញឲ្យមានយុត្តិធម៌ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ដោយថារដ្ឋាភិបាលកំពុង​ប្រើ​ប្រព័ន្ធ​នេះគំរាមកំហែង និងរឹតត្បិត​ស​ក​​ម្ម​​ភាពលើកស្ទួយសិទ្ធិមនុស្សរបស់ពួកគេ។

កាលពីម្សិលមិញ មន្ត្រីអង្គការសិទ្ធិមនុស្ស អង្គការឃ្លាំមើលការបោះឆ្នោត និងអង្គការលើកកម្ពស់សិទ្ធិស្ត្រី បា​ន​​ជួបលោ​កស្រី ​រ៉ូ​ណា​ ស្មីត នៅ​​ការិយា​ល័យឧត្តម​ស្ន​ង​​​កា​រអង្គការសហប្រជាជាតិប្រចាំកម្ពុជា ​ប្រាប់​ពី​ក​ង្វ​​​​​​ល់មួយចំនួន ​មុ​ន​តំ​ណា​​​​ង​អង្គការ​ស​ហ​​ប្រ​​ជា​​​ជា​តិរូបនេះ ជួបមន្ត្រីរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា អាហុក បាន​ប្រា​ប់​​លោ​​​​ក​ស្រី រ៉ូណា ស្មីត ថាបច្ចុប្បន្នសេរីភាពជាមូលដ្ឋាន ដូចជាសេរីភាពនៃការជួបប្រជុំ សេរីភាព​​សហគមន៍ និងសេរីភាព​ប​ញ្ចេ​​​ញ​​​ម​តិ ត្រូវបានគំរាមកំហែងដោយប្រព័ន្ធតុលាការ។ លោកថាពិសេសមន្ត្រី និង​​​អតីត​មន្ត្រី​​អាដហុក៥​នាក់ ដែលតុលាការបង្គាប់ឲ្យ​ឃុំខ្លួ​នជាង​១៤​ខែ​១​ថ្ងៃ​​មកនោះ ពេលនេះ​ពួកគេនៅជាប់ទោសព្យួរ​នៅឡើយ។​

លោកថា៖«សូម្បីតែកន្លែងឯកជន ដែលមានការរៀបចំសិក្ខាសាលាជួបជុំអីផ្សេងៗហ្នឹង មានការតាមដានពីសំណាក់អាជ្ញាធរ មានមន្ត្រីប៉ូលិអីជាដើមហ្នឹង។ ទាំងអស់ហ្នឹងជាបញ្ហា។ ព្រោះសង្គមស៊ីវិលយើង យើងធ្វើការទាំង​​អស់ហ្នឹងទៅតាមការផ្សព្វផ្សាយ ការ​​ជួ​​ប្រជុំ ការធ្វើសិក្ខាសាលាអីហ្នឹងជាដើម។ ហើយបើមានការរឹតត្បិបែបនេះ តើយើងធ្វើសកម្មភាពរបស់យើងរបៀបម៉េច?»

អ្នកនាំពាក្យរូបនេះ និយាយទៀតថា បើរដ្ឋាភិបាលធ្វើឲ្យប្រព័ន្ធតុលាការឯករាជ្យ មុខមាត់រដ្ឋាភិបាល នឹង​ត្រូវ​ ​គេកោតសរសើរ​នៅ​លើ​​ឆា​កអ​ន្តរ​ជា​​​តិ ក្នុងនាមជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

អ្នកសម្របសម្រួលកម្មវិធីនៅអង្គការសីលាការ កញ្ញា សេង រាសី ឲ្យដឹងថា ការរំលោភបំពានផ្លូវភេទ កា​រ​បៀតបៀន សុខ​សុវត្ថិ​ភាព នៅតែជាបញ្ហាចំបងរួមទាំងឱ​​កា​សចូលរួមក្នុងជីវិតន​យោបាយរ​បស់ស្ត្រី​នៅអា​ណត្តិ​នេះបា​នរួ​ម​តូច។ កញ្ញាបន្ត​ថា ពិ​សេ​សការ​ផ្ត​ល់​​យុ​​ត្តិធម៌ឲ្យជនរងគ្រោះជាស្ត្រី ។

កញ្ញាថា៖«ការអភិវឌ្ឍដែលតែងតែនិយាយថានឹងមិនទុកនរណាម្នាក់ចោល ហើយនឹងការអភិវឌ្ឍប្រកបដោយចីរភាដែចង់បាហ្នឹងមិនអាចទៅរួចទេ។ រួមទាំងសុខសន្តិភាពពេញលេញហ្នឹង ដរាបណាស្ត្រីនៅតែបន្តរស់នៅក្នុងសភាពភ័ខ្លាច ទាំការដើ​​ហើររបស់គាត់ ទាំងការចូលរួមក្នុងឆាកនយោបាយ ក៏ដូចជាសង្គម»

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច លោក សំ គន្ធាមី ​អះ​អា​ងថា លោកបានប្រាប់ លោកស្រី រ៉ូណា ស្មីត ពីកា​លំ​បាក ដល់ការចុះពន្យល់ពលរដ្ឋ តាមរយៈធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬសកម្មភាពជួប​ជុំ​នានាទាំង​នៅរាជធានី និ​ង​​ថ្នា​ក់​​ខេ​ត្ត ដោយថាពិបាកសុំច្បាប់ពីអាជ្ញាធរ។

មន្ត្រី​ឃ្លាំមើលការបោះឆ្នោតរូបនេះយល់ថា ការបង្រៀនពលរដ្ឋឲ្យចេះតាមដានពីដំណើរការបោះឆ្នោត ​ចេះ​តាម​ដា​​ន​ពីគោ​លន​​យោ​​​​បាយ​​រប​​ស់គណបក្ស ​ជាកត្តាតម្រង់ផ្លូវឲ្យពល​រដ្ឋចេះជ្រើសរើសមេដឹកនាំ​មកធ្វើជា​អ្នក​ប​ម្រើខ្លួន និងការផលប្រយោជន៍ជាតិតា​​​ម​យន្តកា​រ​ប្រជា​ធិប​តេ​យ្យ។

លោកថា៖«ការជ្រើសរើសតំណាងរាស្ត្រ ឬជ្រើសរើសគណបក្សហ្នឹង វាផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួគាត់ ទាក់ទិននឹងការងារ និងសេដ្ឋកិច្ចរបស់ពួកគាត់ ។ សេដ្ឋកិច្ចរបស់ប្រទេសជាតិ ការងាររបស់សហគមន៍ និងការអភិវឌ្ឍប្រទេសក្តី»

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ។ ប៉ុន្តែអ្នក​នាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោល​ការលើកឡើង​របស់ក្រុ​មអង្គកា​រសង្គ​មស៊ី​វិ​លនេះ​។

បើតាមលោក សុខ ឥសាន វត្តមានសមត្ថកិច្ចនៅកន្លែងប្រមូលផ្តុំ គឺដើម្បី​រក្សាសន្តិសុខ និងសណ្តាប់ធ្លាប់ ​ជូនអ្ន​កសម្តែងមតិ មិនមែនគំរាមកំហែងទេ ហើយថាចំណាត់​ការកន្លងទៅរបស់តុលាការ បានធ្វើឡើងតែទៅលើអ្នក​ដែ​លបំ​ពា​នច្បាប់។

លោកថា៖«អត់ទេ បើសិនណាសេរីភាពយើងប្រើត្រឹមត្រូវ តុលាការគ្មានហេតុផលអីដើម្បីចាប់កំហុសទេ។ យើងអត់មានពិរុទ្ឋភាពអីឲ្យ​​តុលាការកាត់សេចក្តីគេបានទេ បើយើងធ្វើត្រឹមត្រូវ។ តែកន្លងទៅវាច្រើនតែយកតួ​​នាទីភារកិច្ចកាន់កិច្ចការសិទ្ធិមនុស្ស​​ហ្នឹង​​ទៅធ្វើអ្វីមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់»

ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលអះអាងថា លោកស្រី រ៉ូណា ស្មីត បានសន្យា​ថានឹង​លើ​កយ​​កបញ្ហា​ទាំងនេះ ទៅជ​ជែក​ជា​​មួយរដ្ឋាភិបាល ដើម្បីឲ្យពិចារណាពីដំណោះស្រាយ។

បេ​​សកកម្មរបស់លោកស្រីរ៉ូណា ស្មីត មកកម្ពុជា ពេលនេះ មានរយៈពេល១១​ថ្ងៃចាប់​ពី​ថ្ងៃទី២៩​តុលា​ដល់ថ្ងៃ​ទី៨​វិច្ឆិកា​ ឆ្នាំ២០១៨ ។ បើតា​ម​គ​​ម្រោ​​​​ង ​​លោកស្រី នឹងជួបជាមួយសង្គម​ស៊ីវិលមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​របស់រដ្ឋាភិបាល​និង​មន្ត្រី​ទូតមួយចំនួ​នទៀតប្រ​ចាំកម្ពុជា ដើ​ម្បី​​​​​ស្វែ​ងយល់ពីសិទ្ធិមនុស្សមុនធ្វើរបាយការណ៍​ដាក់ទៅអង្គការ​សហប្រជាជាតិ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ