លោក ហ៊ុន សែន៖ ខ្ញុំក៏សុំអំពាវនាវចំពោះម្ចាស់ផ្ទះទាំងអស់គឺប្រសិនបើឡើងសុំមេត្តាកុំឡើងខ្លាំងពេក

លោក ហ៊ុន សែន ចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានអំពាវទៅម្ចាស់ផ្ទះជួលទាំងអស់ថា បើចង់ឡើងថ្លៃសូមកុំដំឡើងខ្ពស់ពេក ដោយថា​ដើម្បី​ជួ​យ​​សម្រួលដល់ជី​វ​ភា​ព​រប​ស់កម្មករ ។

កាល​ពី​អំឡុងឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលតី៦នេះ នាយករដ្ឋមន្ត្រី និងជាមេ​ដឹកនាំ​បក្ស​កាន់​អំ​ណា​ច លោ​ក​ ហ៊ុន សែន បានអំពាវនាវទៅដល់ម្ចាស់ផ្ទះកុំដំឡើងថ្លៃនៅឆ្នាំ២០១៨។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកណ្តាល ព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន ថ្លែងថារ​ដ្ឋាភិបា​លបានខា​តបង់​​ប្រាក់ជា​ច្រើន ដើម្បីបញ្ចុះតម្លៃទឹក ភ្លើង ជូនពលរដ្ឋ និងកម្មករ។ លោកថា ពិសេសការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រា​ប់​ឆ្នាំ​​​២០១៩ រដ្ឋាភិបាល បានបន្ថែម៥ដុល្លារទៀត ដើម្បីបង្គ្រប់១៨២ដុល្លារក្នុង១ខែ សម្រាប់កម្មករ។

លោកថា៖«ឆ្នាំ២០១៨កន្លងទៅនេះ ម្ចាស់ផ្ទះមិនបានដំឡើងថ្លៃនោះទេ។ ខ្ញុំក៏សុំអំពាវនាវម្ចាស់ផ្ទះទាំងអស់ប្រសិនបើឡើង សុំមេ​ត្តាកុំ​ឡើ​ង​ខ្លាំងពេកព្រោះជិតដល់ឆ្នាំ២០១៩ បូកទាំងអា២០១៨ អត់បានឡើង ថែមបូកទាំង១៩​ទៀត។ ដូច្នេះសុំឲ្យ​អាជ្ញាធរដែន​ដីគ្រប់​លំ​​​ដា​ប់ថ្នាក់ជួយមើលបញ្ហាហ្នឹងផង»។

ទោះជាយ៉ាងណាក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានបន្តរំឭកឲ្យក្រសួងសុខាភិបា​លបន្តយកចិត្តទុ​កដាក់ ជំរុញដល់សេវាព្យា​បាល​ឥ​ត​បង់ថ្លៃជូនកម្មករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ