កម្ពុជានិងវៀតណាមសម្ពោធស្តូបមិត្តភាពមួយទៀតនៅខេត្តកែប

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចូលរួមក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប​មិត្តភាព​កម្ពុជា​~​វៀតណាម​ និង​សមិទ្ធផល​មួយ​ចំនួន​របស់​ខេត្ត​កែប​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​សួនច្បារ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ វិមាន​ឯករាជ្យ​ ក្រុងកែប​ ខេត្ត​កែប​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងវៀតណាម​បានសម្ពោធស្តូបមិត្តភាពមួយទៀត នៅក្នុងទីក្រុងកែប ខេត្តកែប​។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ ខាងកម្ពុជាមាន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រួមជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត និង មន្ត្រីវៀតណាម បានធ្វើពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួនទៀត នៅក្នុងក្រុងកែបកាលពីថ្ងៃទី២០ខែតុលា។

តាមសារព័ត៌មាន Vietnam News បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលវៀតណាម​បានចំណាយលុយចំនួន​៧លាន៨សែនដុល្លារ សម្រាប់ជួសជុល និងកែលម្អស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជាចំនួន១៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ