កម្ពុជាបញ្ជូនកងវិស្វកម្មជាង២០០នាក់បំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាល

មុនពេលចេញដំណើររបស់កងវិស្វកម្ម បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (មួកខៀវ) រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨ (រូបភាព៖ វេបសាយ ក្រសួងការពារជាតិ)

កម្ពុជានឹងបញ្ជូនកងវិស្វកម្មចំនួនជាង២០០នាក់ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងនឹងបញ្ជូន​កងវិស្វកម្មលេខ៥៩៤ចំនួន២១៦នាក់ ក្នុងនោះមាននារីចំនួន​១០នាក់ទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាល។​

លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នឹងធ្វើពិធីជូនដំណើរ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍តុង។​

នៅក្នុងសេចក្តីប្រកាសដដែលឲ្យដឹងទៀតថា កងវិស្វកម្មនិងកងរាជអាវុធហត្ថកម្ពុជាជិត ៣០០នាក់ក៏ត្រឡប់ពីការបំពេញបេសកកម្មក្រោមលក្ខខណ្ឌអង្គការសហប្រជាតិនៅថ្ងៃទី៥ខែវិច្ឆិកា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ