លោក​​ ហ៊ុន​​ សែន​​ ប្រាប់​​​កម្ម​​​ករ​​​កុំ​​ឲ្យ​ស្តា​ប់​​​ម​ជ្ឈ​​ដ្ឋា​ន​​​ប្រ​​ឆាំង​ដែលថា ​​EU ​​​ដក ​​EBA​

លោក ហ៊ុន សែន ចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន​ សែន ប្រាប់កម្មករកុំឲ្យជឿការឃោសនា ដែល​ថា​សម្ពាធអ​ន្តរ​ជាតិនឹ​​ង​ជំរុញ​កម្ពុជា ​ឲ្យជួប​​វិ​ប​​​ត្តិ​​អ​ត់​​ការងា​រ​​​ ​ខណៈស​ភាពអឺរ៉ុ​បព្រមាន​ដក​ប្រព័ន្ធ​អ​នុគ្រោះព​ន្ធ ទាក់ទិននឹងកម្តៅនយោបាយ។

សហ​ភាព​អឺរ៉ុប​នៅដើមខែនេះ ​បាន​ប្រាប់រដ្ឋាភិបាលម្ពុជាពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ក្រោយពីរក​ឃើញ​ថា ​រដ្ឋាភិ​​បា​ល​​​មិនព្រម​ស្តារប្រ​ជាធិប​តេយ្យឡើងវិ​ញ តាម​លក្ខ​ខណ្ឌរ​បស់ខ្លួ​ន ដែលបានជំរុញឲ្យបើក​ផ្លូវឲ្យអតី​ត​គ​​​​ណ​បក្ស​ប្រ​ឆាំ​ង​​បានដំ​ណើរ​កា​រ​​ឡើ​​​ងវិញ ។

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃពុធនេះ  ថ្លែងថា បច្ចុប្បន្នមានម​ជ្ឈ​​ដ្ឋា​​​នប្រ​​ឆាំង​​​​​មួ​យចំនួនឃោសនា​ថា លោក ហ៊ុន សែន នឹងបន្ធូរបន្ថ​យ​​ស្ថាន​ការណ៍ ក្រោយពីត្រូវមាត់សហគមន៍អន្តរជាតិ។ លោ​កថា ការ​ឃោ​សនានេះ ជា​ការភូ​តកុហក។

មេ​ដឹកនាំរូបនេះ បញ្ជាក់ថា ឥឡូវនេះកម្ពុជា កំពុងស្ថិតក្នុងស្ថានភាព ដែលត្រូវឈានទៅមុខជាបន្ត គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។

លោ​​កថា៖«ពេលណាដែលក្មួយៗនៅមានការងារធ្វើ​ នៅតែ​មាន​ប្រាក់ចំ​ណូ​ល​ គឺ​ក្មួយៗ​បន្តទៅ​ កុំស្តាប់​ស្អីត​ទៅទៀត​ អា​រឿង​នរ​ណា​​ឃោ​​ស​នា​ ជារឿ​​ង​របស់​គេ។ សូមផ្តាំ​ទៅម​នុស្ស​ខ្លះ រ​ង់ចាំ​ទៅ​អាខ្មោ​ចដែ​លវា​ងាប់ហើ​យ វា​មិន​អាច​រស់​ឡើង​វិញ​ទេ»​។

​អតីត​អ្នក​តំណាង​រាស្ត្រគ​ណប​ក្ស​ប្រ​ឆាំង​ លោក​ អ៊ូ ​ច័ន្ទ​រ័ត្ន​ និយាយ​ថា ​បើរដ្ឋា​ភិបា​លស​មេ្រច​ដើរផ្លូ​វនេះ​មែន​ នឹងជំរុញកម្ពុជា ឲ្យ​ធ្លា​​ក់​ក្នុ​​ងវិ​ធាន​ការ​របស់​សហគ​មន៍​អន្តរ​ជាតិ​ ។ លោកថា ពេលនោះ ពលរដ្ឋកម្ពុជានឹងជួបវិបត្តិការងារ និងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ។

​លោកថា​៖«​ពីដើម​មក​ប្រទេសណា​ក៏អាច​ទៅមុ​ខរ​បៀប​ហ្នឹង​ដែរ​ គ្រាន់​តែថា​ បើ​យើង​គិត​ពីសុ​​ខ​ទុក្ខ​ប្រជាព​លរ​ដ្ឋ​​មិ​ន​គួរ​ទៅទាំ​ង​​ត្រ​ដា​​ប​ត្រ​​​ដួ​ស​បែបហ្នឹ​ងទេ។​ គួរ​តែជ្រើ​សរើ​សយ​កផ្លូ​វ​ប្រសើរ​ជាងហ្នឹង ​ដែល​យើង​អាច​ធានា​បាន​ពីកា​រអ​ភិវឌ្ឍ​ស​ង្គ​ម​ច្បាស់​លាស់ ​​យើង​​​​អា​​ចធា​នាបា​ន​ពីការ​គោរពសិទ្ធិ​មនុស្ស​ និង​លទ្ធិប្រ​ជាធិបតេយ្យ​ ហើយយើ​ងអា​ច​ធា​នាបា​ន​ពីសុខ​ស​ន្តិភាព​បាន​យូរអង្វែ​ង​។​»

ប្រ​ធាន​សហភា​ពកា​រងារ​កម្ពុជា​ លោក​ អាត់ ​ធន់​ និ​យាយ​ថា ​ក្រុម​អ្នក​ការពារសិទ្ធិក​ម្មករ​ ​នៅ​តែបា​រម្ភ​ពី​​ការ​បា​​ត់ប​ង់កា​​រ​ងារ​​​រ​ប​ស់​​ក​ម្ម​ករ ​​បើ​ប្រព័ន្ធ​​​​អ​នុ​​គ្រោះ​ព​​​ន្ធនេះត្រូវបា​នបាត់បង់ ដោយមិនបានជំនួសយន្តការអ្វីផ្សេង ដើម្បីរក្សាទុកទី​ផ្សារការងារ​ក្នុងវិស័​យ​កា​​​​ត់ដេរនោះ។

​លោក អាត់ ធន់ និយាយទៀត​ថា ​ ប្រព័​​ន្ធ​អនុ​​គ្រោះ​​ពន្ធ​​នេះ​​ បាន​​​ផ្តល់ប្រាក់​ចំ​ណូ​ល​ដ​ល់​កម្មក​រ​​ក្នុងវិស័យកាត់ដេរជា​ង​៨​០​ម៉ឺ​ន​នា​ក់​ និង​ព​លរដ្ឋ​ជា​​ង​​២​លា​​ន​នា​ក់ផ្សេង​ទៀត​ ទទួលផលដោយ​ប្រ​​យោ​លទៀតផង​។

លោ​ក​ថា៖​«​ការ​ងារ​រាល់ថ្ងៃ​បើតា​ម​យើ​ង​ដឹ​ង​ ​ក​ម្ម​ក​រ​ប្រ​ហែ​ល​ជា​ជា​ង៨​០ម៉ឺ​ននា​ក់​ ​ជា​អ្ន​ក​ទ​ទួ​ល​បា​ន​ប្រាក់​ចំណូ​ល​ផ្ទា​ល់​​ដែ​លមា​ន​​ប្រា​ក់​ប្រ​​​ហែល​ជាច​ន្លោះពី​១​៣០០​ទៅ១​៥០០​ រ​យលា​នដុ​ល្លា​រ​ក្នុង១​ឆ្នាំ​ ហើយ​ចំ​នួ​នលុយ​នេះ​វា​បាន​ជះឥ​ទ្ធិពល​ទៅដ​ល់គ្រួ​សារ​ ដល់អ្ន​​ក​​​ល​​​​ក់​​ដូរ​​ដែលជា​អ្ន​កទ​ទួល​ផល​មិន​ផ្ទាល់ផ្សេ​ងទៀ​ត​ប្រ​ហែ​ល​ជា​២លាន​នាក់​ផ្សេ​ង​ទៀ​ត។​ អញ្ចឹង​ច្រើនដែរ​! »

កាលពី​ថ្ងៃទី២០ ​ខែតុលានេះ ​សមាគមរោ​ងចក្រកា​ត់ដេរ​ក​ម្ពុជា​ GMAC ​បាន​ដា​ក់លិ​ខិ​ត​​​ស្នើ​ស​​​ហ​ភា​ពអឺ​រ៉ុប​ ឲ្យ​​​ពិ​ចា​រ​ណា​​​ឡើ​​​​​​ង​​​​​​ឡើង​វិញ​​ពី​វិធានកា​រនេះ​ ​ដោយ G​MAC​បង្ហាញកា​រព្រួយ​បា​រ​ម្ភថា​ កា​រ​ដក​ប្រព័​ន្ធ​​អ​នុគ្រោះ​ពន្ធពីកម្ពុជា​​នឹង​ធ្វើឲ្យប៉ះពាល់ដល់​កម្ម​​ករ​ជា​ង​​៧០​​​ម៉ឺន​​​នា​​ក់​រ​​យៈ​​ពេ​ល​​​វែង​​ ​និ​ង​​គ្រួសា​​​រ​​​រ​​បស់ពួ​កគេ​។

ប្រ​​ព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប បានភ្ជាប់លក្ខខណ្ឌ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយវិធានការរបស់​ហ​​ភា​​​ព​​​​អឺរ៉ុបនេះ ធ្វើឡើងក្រោយពីការទាមទារជិត១ឆ្នាំមកនេះ គណបក្សប្រឆាំង នៅតែត្រូវបានគេផា​ត់ចេញពីឆាកន​យោបាយ។

របា​យការណ៍របស់គណៈកម្មការអឺរ៉ុប ចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បង្ហាញថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍​អឺ​រ៉ុ​ប​​​ក្នុង​​ឆ្នាំ២០​១៧ មានទំហំជាសាច់ប្រាក់ជាង​៦ពាន់លាន​ដុល្លារ។ទំនិញទាំ​ងនោះភាគច្រើន​ជាផលិតផល​សម្លៀកបំពាក់កាត់​ដេរ ហើយក្នុងលក្ខខណ្ឌ EBA កម្ពុជាទទួលបានផលចំនេញដោយមិនបង់ពន្ធជិត៧រយលានដុល្លារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ