អាជ្ញាធរខេត្តក្រចេះប្រកាសផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមួយ

សាលាខេត្តក្រចេះ។ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តក្រចេះ)

អាជ្ញាធរខេត្តក្រចេះប្រកាសផ្អាករថយន្តធុនធ្ងន់ទាំងអស់មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមួយ ដែលកំពុងទ្រុឌទ្រោមដោយសារតែទឹកជំនន់លិចកាលពីប៉ុន្មានខែមុន។​

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែតុលា បានបញ្ជាក់ថា ស្ពាន ពាមទេរ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ស្ថិតនៅព្រំប្រទល់រវាងស្រុក​ចិត្រ បុរី និងក្រុងក្រចេះ មានភាពទ្រុឌទ្រោមជើងទម្រក្រោម។

រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងទើបអាជ្ញាធរ សម្រេចផ្អាកបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ