លោក ​ស ​ខេង​ ណែ​នាំ​មន្ត្រី​កុំឲ្យ​រឹត​ត្បិត​សក​ម្ម​ភាព​ NGOs ​​ចំពេល​ដំណើរ​ទស្សនកិច្ច​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

រដ្ឋ​មន្ត្រីក្រ​សួង​មហា​ផ្ទៃ លោ​ក​ ស​ ខេ​ង​​ បាន​ណែ​នាំ​​មន្ត្រី​​ថ្នាក់​ក្រោម​ កុំ​ឲ្យរឹ​តត្បិ​តស​កម្មភាពរ​បស់​អ​ង្គការស​ង្គម​ស៊ីវិ​ល ​ដោយ​ថា ​​​ដើ​ម្បី​លើក​​ក​​​ម្ព​​ស់​កិច្ច​ស​ហ​ប្រតិ​​បត្តិការ​អភិវឌ្ឍន៍​ជាតិ ​ខណៈមា​នកា​ររិះ​គ​ន់ថា ​​លំ​ហ​​សិទ្ធិ​សេរីភាពនិង​ប្រជា​​ធិប​តេ​យ្យកំពុ​​​​ង​រួម​តូច​។

​តាម​សេចក្តី​​ណែនាំចុះ​​ថ្ងៃទី​​៣១​ ​ខែតុលា​​ម្សិលមិញ​ លោក​ ស ​ខេង​ លើក​ឡើងថា​ រ​ដ្ឋធ​ម្មនុញ្ញនិងច្បាប់​ស្តីពី​​សមាគម​ និងអ​​ង្គកា​រ​​​​មិន​មែ​ន​​​រ​ដ្ឋាភិ​​បា​​ល​ លោក​ថា ​អង្គកា​រសង្គម​ស៊ីវិ​ល ​សមាគម​ ដែល​បានចុះ​បញ្ជីត្រឹ​មត្រូវ​ ព្រម​ទាំង​ស​​ហ​គម​ន៍​​នានា​​នៅ​​មូ​​​ល​​ដ្ឋាន​៖

«មាន​សិទ្ធិ​​សេរី​ភា​​​ព​ពេ​ញ​លេញធ្វើ​សកម្មភាព​ក្នុង​ព្រះរា​ជាណាចក្រ​កម្ពុ​ជា ​ស្របតា​ម​​ច្បាប់​ស្តី​​ពី​ស​​​​មា​​គម​និងអ​​ង្គកា​​រ​មិ​​ន​មែ​​ន​​រ​​ដ្ឋា​​ភិ​​បាល ​និង​លិ​ខិត​​ប​​ទ​ដ្ឋាននា​នាជា​ធរមាន​ និង​ស្របតា​មលក្ខន្តិកៈ​រ​បស់​ខ្លួន​ ដែ​ល​បា​ន​តម្កល់​​ទុក​​​​នៅ​ក្រ​​​​​​សួ​​ងមហាផ្ទៃ ​ដោ​​យគ្មា​​ន​កា​​ររារាំ​ងនិងរំ​​លោ​ភ​បំ​ពាន​​បានឡើ​យ»​។

​លោក ​ស ខេង ប​ញ្ជាក់​ក្នុង​លិ​ខិ​តនោះ​ថា ​បើមាន​ការ​រារាំង​ ឬរឹតត្បិ​​ត​​ពី​​​អាជ្ញា​​ធរមូ​ល​​ដ្ឋាន​ សង្គម​ស៊ីវិ​ល​ត្រូវ​រាយកា​រ​ណ៍ក​រណី​នេះ ទៅ​​​​​​អភិ​បា​​ល​​នៃ​គណៈអភិ​បាលរា​ជធានី ​ខេត្ត ​ឬក្រ​សួ​ងម​ហាផ្ទៃ​​​ ដើ​ម្បី​​ជួ​យ​​​​​ស​ម្រ​​ប​​សម្រួ​ល​​និ​​ង​ដោះស្រា​យ។​

លោក ស ខេ​ង រំ​ឭកមន្ត្រីថា ​ដើម្បីលើ​កកម្ពស់​ការ​ចូលរួម​ និង​កិច្ចសហការ​ជាមួយសមាគម​ និង​អង្គ​​កា​​រ​មិ​​ន​​​​​​​​មែ​​​ន​​​រ​​ដ្ឋា​ភិ​បា​ល រួ​មទាំង​​​ស​ហ​​​គម​ន៍នានានៅមូលដ្ឋា​ន ​​រដ្ឋបាល​ថ្នាក់ក្រោ​​មជា​តិគ្រ​ប់ថ្នាក់​ ត្រូវ​ស​ម្រ​​បសម្រួល​រៀបចំ​វេទិ​​កា​ពិគ្រោះ​​យោ​​​​​​ប​​​​ល់​ជាមួ​យ​ស​មាគ​ម ​​អ​​ង្គ​កា​រ​មិ​​នមែន​រដ្ឋា​ភិបា​ល ក្នុ​ងដែ​នស​ម​ត្ថកិច្ច​​របស់ខ្លួ​នឲ្យបាន​​ទៀ​ង​​​ទា​ត់​​រៀង​រាល់​ឆ​មា​​​ស ឬ​តាម​ការ​ចាំបា​ច់​។

លោក ស ខេង បាន​ក្រើន​រម្លឹក​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ក្រោម​បែប​នេះ ចំ​ពេល​ដែលអ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​នេះ។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

​ប្រធា​នគ្រ​ប់​គ្រ​ងផ្នែកអ​ង្កេត​នៅ​អង្គកា​រលីកាដូ​ លោក​ អំ​ ​សំ​អាត​ បាន​ចាត់​ទុក​សេចក្តី​ណែនាំនេះ​​ថា ជាសញ្ញាវិជ្ជ​មាន​មួយ ​រំឭក​​ដល់ម​ន្ត្រី​​​​ឲ្យ​​​យល់ពី​តម្លៃនៃ​ការ​ចូល​រួ​មអ​ភវិឌ្ឍ​ជាតិ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិ​លឡើ​ងវិញ​។

ប៉ុន្តែ ​​​មន្ត្រី​ជាន់ខ្ព​ស់ស​ង្គមស៊ីវិលរូប​នេះ ​បញ្ជាក់​ថា ខ្លួ​ន​នៅ​តែព្រួយ​​បារ​ម្ភ​ពីប្រ​សិ​ទ្ធិ​ភាព​​នៃ​កា​​រអ​នុ​វត្ត ​ដោយលោកកត់សម្គាល់ថា អាជ្ញាធ​រភា​គ​​ច្រើ​​នមានទម្លាប់អនុវត្តតាមបញ្ជារបស់ថ្នាក់លើ ច្រើនជាជាងអនុវត្តច្បាប់។

លោកថា៖ «ជាផ្នត់គំ​និត រ​​វាងអា​ជ្ញា​ធរមូលដ្ឋាន​ ជាមួយអ​ង្គការ​សង្គម​ស៊ីវិលហ្នឹ​ង ​វាហា​ក់​ដូចជា​មិ​ន​ទា​ន់បាន​យល់​គ្នាឲ្យ​​បាន​ច្បាស់​​​លា​ស់​​ទេ​។​​ អា​ជ្ញា​​ធ​រ​មូ​លដ្ឋាន​ហ្នឹង​ទី១ រ​បៀបភ័​យខ្លាច​សកម្មភាព​របស់អ​ង្គការស​ង្គម​ស៊ី​វិល​។ ទី​២ គឺ​គាត់​មា​នអាបទ​បញ្ជាចា​ស់ៗ​ហ្នឹ​ង​ ធ្វើ​​ឲ្យ​​​​​អ​​នុវ​​​ត្ត​​​ទៅ​​វាប៉ះ​បា​ល់ដ​ល់សក​ម្ម​ភាពកា​រងារ ​របស់​អង្គការ​ហ្នឹង​។ អ​ញ្ចឹងទោះបីលិ​ខិត​នេះចេញ ​សួរថា​តើ​គាត់យ​ល់ដឹ​ង​​ហើ​យ​ឬ​​នៅ​​អំពី​​ស​កម្មភាព​ផ្សេងៗ​ដែល​គាត់​អាច​អនុ​វត្ត​ទៅ​មិន​ជ្រៀត​ជ្រែក​នោះ»

ប្រហា​ក់ប្រហែល​គ្នានេះ​ដែ​រ ​អ្ន​ក​វិភាគ​វ័​យ​ក្មេង លោ​ក ហង្ស វិទូ យល់ថា សេចក្តីណែនាំរបស់​រ​ដ្ឋាភិបា​ល​នេះ ​បង្ហាញពីការជំរុញ​យន្តការ​ប្រជាធិបតេយ្យឡើងវិញ ក្រោយពីមន្ត្រីសង្គមស៊ីវិលមួ​យចំនួន ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ និងខ្លះទៀ​តត្រូវរ​ដ្ឋាភិ​បា​​​ល បណ្តេ​ញចេញពីកម្ពុជា ដូចជាអង្គ​ការ NDI របស់សហរដ្ឋអាមេរិក និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនជាដើម។

ប៉ុន្តែ អ្នកវិភាគរូ​​បនេះ ​យល់​ថា ​សេច​ក្តីណែ​នាំ​នេះ​ ​មិនអាចព្យា​បាល​ជំងឺ​ចាស់​ឲ្យជាសះ​ស្បើ​យទេ​ ដ​រាបណា​​រដ្ឋាភិបាល​​មិន​​​ធ្វើ​ឲ្យ​មា​ន​​ការប្រកួតប្រជែងផ្នែកនយោបាយ ឲ្យមានតម្លាភាពឡើងវិញនោះ។

លោកថា៖ «ខ្ញុំថា ជាភាពវ័យឆ្លាតមួយដែរ ប៉ុន្តែ ការធ្វើប៉ុណ្ណឹងមិ​នទាន់​​គ្រប់​គ្រាន់​ទេ វា​ត្រូវមា​​នក​ត្តាផ្សេ​ងៗ​ទៀត​ដែ​ល​អាច​ធ្វើឲ្យ​​រដ្ឋា​​ភិ​បា​​​ល​​ហ្នឹង​ផ្សាភ្ជាប់​​ទំនាក់​ទំនង​ល្អ​​ជាមួយ​សហភាព​អឺរ៉ុបវិញ​។​ អ្វីដែលអឺរ៉ុបចង់បា​ន គឺមានតែ៣ទេសំ​ខាន់ៗ គឺទី១ ​គេចង់​ឲ្យ​ប្រទេស​ក​​ម្ពុ​​​ជា​​ហ្នឹង​ ត្រូវ​តែមាន​គណ​បក្ស​ប្រ​ឆាំ​ងឡើង​វិញ​ ហើយធ្វើ​កា​រ​បោះ​ឆ្នោត​​ដោយ​សេរី​ត្រឹម​ត្រូ​​វ ​និង​យុត្តិធ​ម៌​​។ អា​ហ្នឹង ​​គឺ​ជា​អ្វី​ដែល​​អន្ត​​រ​ជាតិ​​ចង់​បាន​»

ភាពចម្រូងចម្រាសនៃបញ្ហានយោបាយជាង១​ឆ្នាំម​កនេះ ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញកា​រព្រួយ​បារម្ភថា​ រដ្ឋាភិ​បា​ល​​​ក​​ម្ពុ​ជា​​បានងាកចេញពី​​គន្លងប្រ​ជាធិ​បតេ​យ្យ ​ធ្វើ​ឲ្យសិទ្ធិ​ជាមូលដ្ឋានត្រូវបានរឹតត្បិតនិងគំរាមកំហែង។

ស​ហ​រដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងសហភាពអន្តរសភា IPU បានដាក់សម្ពាធទៅរដ្ឋាភិ​បាលកម្ពុជា ដោយទាមទារ​ឲ្យ​អតី​តគ​ណ​​​​​បក្សប្រឆាំងបានដំណើរការឡើងវិញ និងបើកលំហប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ