ក្រសួងទេសចរណ៍ស្នើអ្នកផ្តល់សេវាស្នាក់នៅនិងម្ហូបអាហារកុំដំឡើងថ្លៃក្នុងថ្ងៃបុណ្យសមុទ្រ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងទេសចរណ៍)

ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តកោះកុងបានអំពាវនាវឲ្យម្ចាស់សណ្ឋាគារ និអាហារដ្ឋាន កុំដំឡើងថ្លៃក្នុងថ្ងៃបុណ្យសមុទ្រ នៅខែធ្នូខាងមុខនេះ។

យោងតាមហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន និង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបើកកិច្ចប្រជុំដើម្បីពិភាក្សាក្នុងការរៀបចំបុណ្យសមុទ្រដែលនឹងប្រព្រឹត្តពីថ្ងៃទី១៤ដល់១៦ ខែធ្នូ​​​ ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន  បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានកុំឱ្យឡើងថ្លៃដើម្បីទាក់ទាញភ្ញៀវទេសចរ។

កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភផ្លូវធ្វើដំណើរទៅខេត្តកោះកុង ប៉ុន្តែលោក ថោង ខុន និងអ្នកស្រី មិថុនា ភូថង បានអះអាងថាក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុង បាននិងកំពុងពន្លឿនការងារនេះ ហើយនឹងរួចរាល់មុនពិធីបុណ្យសមុទ្រមកដល់។

កាលពីឆ្នាំ២០១៧​​​ ពិធីបុណ្យសមុទ្រប្រារព្ធនៅខេត្តកែប ហើយមានភ្ញៀវទេសចរប្រមាណ៥០ម៉ឺននាក់ចូលរួមទស្សនា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ