អារ៉ាប់សិក្សាពីការវិនិយោគប្រេងនិងឧស្ម័ននៅកម្ពុជា

ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum​ សមាជិករាជវង្ស ឌូបៃ​ សហាព័ន្ធអារ៉ាប់រួម បានយាងមកក្រសួងរ៉ែនិងថាមពល​ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដេីម្បីពិភាក្សាការងារជាមួយលោក ស៊ុយ សែម ក្នុងគោលបំណងចាប់ផ្តេីមទំនាក់ទំនងនិងបណ្តាក់ទុនវិនិយោគលេីវិស័យប្រេងនិងឧស្ម័ននៅកម្ពុជា។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល)

សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម សិក្សាស្វែងយល់ពីដំណើរការវិនិយោគប្រេង និងឧស្ម័ននៅកម្ពុជា។​

កាលពីថ្ងៃទី៦ ខែវិច្ឆិកា សមាជិករាជវង្សអារ៉ាប់រួមព្រះអង្គម្ចាស់ Amed Dalmook Al Maktoum​ បានជួបជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល។​ ជំនួបនោះធ្វើឡើងក្នុងក្នុងគោលបំណងចាប់ផ្តើមទំនាក់ទំនង និងបណ្តាក់ទុនវិនិយោគលើវិស័យប្រេង និង ឧស្ម័ននៅកម្ពុជា។​ នេះបើតាមផេកហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល។​

ជំនួបពិភាក្សាបានផ្តោតសំខាន់លើឱកាសវិនិយោគតាមបណ្តាប្លុកប្រេងកាតទាំងក្នុងដែនសមុទ្រនិងដែនគោក ព្រមទាំងលទ្ធភាពនៃការប្រើប្រាស់ថាមពលស្អាត ឧស្ម័នប្រេងឥន្ធនៈ​(LPG)​ និងឧស្ម័នធម្មជាតិរាវ(LNG)​​ នៅកម្ពុជា។

ទោះយ៉ាងណាក្រសួងមិនបានបញ្ជាក់ថា ក្រោយជំនួបនោះភាគីកម្ពុជា និងអារ៉ាប់ បានឯក ភាពគ្នាលើចំណុចអ្វីខ្លះនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ