សមត្ថកិច្ចដុតសាច់សត្វគ្រួចនាំចូលពីវៀតណាមខូចគុណភាពជាង២តោន

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ បាន​ធ្វើការ​គ្នា​ដុត​កំទេច​ចោល​នូវ​សាច់​គ្រួ​ច​ខុសច្បាប់​ដែល​នាំ​មក​ពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ ប្រមាណ​ជាង​២​តោន​ ក្រោយ​ពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុ​ច្ច​រិ​ត ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូល បាន​ដុត​កំទេច​ចោល​សាច់សត្វ​គ្រួ​ច​​ខូចគុណភាព ជាង​២​តោន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាមខណៈឈ្មួញព្យាយាមនាំពីវៀតណាម​ចូលចែកចាយលើទីផ្សារកម្ពុជា។​​

តាម​ការចុះផ្សាយរបស់អគ្គស្នង​ការដ្ឋាននគរបាល​ជាតិ ឲ្យដឹងថា នៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា  កម្លាំងចម្រុះ បានចុះបង្រ្កាប និងរឹបអូសយកសាច់សត្វគ្រួចជាង២តោនកន្លះ  នៅចំណុចផ្លូវ ជា សុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីឆែកឆេរឃើញថា សាច់សត្វគ្រួចដែលនាំចូលនោះ គ្មានច្បាប់អនុញ្ញាតិ ។

នគរបាលជាតិ ថា ក្រោយពីរឹបអូសបានសមត្ថកិច្ចចម្រុះ និងមន្ត្រី​កាំកុងត្រូល បានយកសាច់សត្វគ្រួចទាំងអស់នោះទៅ​ដុត​កំទេច​ចោល នៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តម្នាក់ ទៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី។​

កាលពីឆ្នាំ២០១៧  ​មន្ត្រី​កាំ​កុង​ត្រូលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យចាប់បាននិងដុតបំផ្លាញចោល​ស្លាប​​និង​ជង្គង់​មាន់ខូច​គុណភាព​ជាង៦០០គីឡូ​ បន្ទាប់ពីឈ្មួញបានដឹកពីថៃ​ចូលចែកចាយលើទីផ្សារកម្ពុជា។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ