ថ្ងៃ​ប្រារ​ព្ធខួប​បុណ្យ​ឯក​រាជ្យ​ជាតិ​អ្នកនយោបាយ​​ផ្ញើសា​រ​រំលឹក​​ពី​ស្នាព្រះហស្ថរបស់ព្រះបរម​រតនកោដ្ឋ​

ទិដ្ឋភាពក្នុងពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ លើកទី៦៥ ៩វិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

មេដឹកនាំបក្សកាន់អំណាច និងអតីតមេដឹកនាំគណបក្សប្រឆាំង បានផ្ញើសារនិងការ​យល់ឃើញផ្សេងៗគ្នា​ទាក់ទិន​ទៅ​​​នឹងស្នាព្រះ​ហស្ថ​រ​ប​​ស់ព្រះបរម​រតនកោដ្ឋ​ ព្រះបាទនរោត្តម សី​ហនុ ដែលព្រះអង្គបានធ្វើ​ក្នុងបុព្វហេតុ​ទាមទារ​ឯករាជ្យ​ពីអាណា​និគម​​និយមបា​រាំង។

ក្នុងពិធីរំឭកខួន៦៥ឆ្នាំ ដែលធ្វើឡើងមុខព្រះបរមរាជវាំង នាថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រី​និង​ជាមេដឹកនាំបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប​ង្ហាញ​ពីកត្តញ្ញូតាធម៌ ដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គថា ដែល​បានដឹកនាំកង​កម្លាំងប្រឆាំង​អាណានិគ​មនិ​យ​មបា​រាំ​ង រហូតប្រទេ​សដា​​ក់អាណានិគមមួយនេះ ព្រមប្រគល់​ឯករាជ្យ​ទាំងស្រុងឲ្យកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោក ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកអាណត្តិទី៦នេះ នឹងបន្តការពារសន្តិភាព ឯករាជ្យ តាមរយៈ​គោរពសិ​ទ្ធិម​នុ​ស្ស​ ប្រ​ជា​​ធិប​តេយ្យ ការពារបូរណភាពទឹកដី និងលើ​កក​ម្ព​​ស់ជីវភាពប្រជាពលរដ្ឋជាដើម ។

លោកថា៖ «ការពារសមិទ្ធិផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា និងប្រឆាំង​​​ជាដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តពណ៌ ឬការញុះញង់ណាមួយដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងង្គ​​មជាតិកម្ពុជា»

អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន ​ដោយសាតែជម្លោះនយោបាយ បានបង្ហោះ​វីដេអូ​ឃ្លី​បលើ​​​​ហ្វេ​សប៊ុករបស់លោក ដោយអត្ថាធិប្បាយថា ថ្ងៃ០៩វិច្ឆិកានេះ ជាខួប៦៥ឆ្នាំបុណ្យឯករាជ្យជាតិ ដែល​លោក​​ថា​ជាស្នាព្រះហស្ថ ​រប​ស់សម្តេច ព្រះនរោត្តម សីហនុ និងខ្មែរអ្នកស្នេហា​ជា​តិមួ​យចំ​នួន​ទៀត ដែល​បាន​តស៊ូ​ជាមួយ​ព្រះអង្គ ដណ្តើមបានពីអា​ណា​និគ​មនិយមបារាំង។

លោក សម រង្ស៊ី បន្ថែម​ថា​នៅពេល​ដែល​ទទួល​បាន​​ឯករាជ្យ​ពីប្រទេស​បារាំង​ហើយក្តី ក៏ក្រុម​វៀតណាម​កុម្មុយ​នីស្ត នៅតែបន្តមាន​វត្តមាន​នៅកម្ពុជាដដែល។

លោកថា៖ «ពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែជាស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ រួចហើយយ៉ាងណាក៏ដោយ ក៏ពួកយួនកម្មុយនីស្ត ក្រោម​ស្លាកគណបក្សប្រជានកម្ពុជា នៅតែមិនព្រមចាកចេញពីប្រទេសកម្ពុជា»

ចំណែកមេដឹកនាំ​បក្ស​​ប្រឆាំងម្នាក់ទៀត ​ដែលកំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ លោក កឹម សុខា ក៏បានផ្ញើសារអបអរ​សាទរ​ខួប​​នៃទិវាបុ​ណ្យ​ឯករា​ជ្យ​ជាតិផងដែរ​។ ក្នុងលិខិតនោះ លោក កឹម សុខា អំពាវ​នាវ​ឲ្យមាន​ការបង្រួប​បង្រួម​ជាតិ មេដឹកនាំដែលកំពុងឃាប់ឃុំក្នុងផ្ទះរូបនេះ រំឭកថា កម្ពុ​ជា​នឹ​ង​​មិនអាចមានឯករាជ្យជាតិពិតប្រាកដបានឡើយ បើ​ខ្មែរ​បែកបាក់គ្នា។

នៅក្នុង​ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកានេះ ព្រះករុណា សម្តេច​ព្រះបរម​នាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនា​វ​ឲ្យប្រជាពលរដ្ឋខ្មែរ​​គ្រប់​និន្នាការ​ទាំង​អស់​រស់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ៕

លោក សម រង្ស៊ី (ស្តាំ) កឹម សុខា និងលោក ហ៊ុន សែន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ