សមត្ថកិច្ចឃាត់ខ្លួនស្ត្រីខ្មែរ១៣នាក់ទៀតពីបទពពោះជំនួស

ក្រុមស្ត្រីស៊ីឈ្នួលពពោះជំនួស ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិក ឆ្នាំ២០១៨ ( រូបពីនគរបាលជាតិ)

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញឃាត់ខ្លួនស្ត្រីខ្មែរ១៣នាក់ទៀត ដែលរងការចោទថា ស៊ីឈ្នួលពពោះ ជំនួស។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ៨ខែវិច្ឆិកា កម្លាំងនគរបាលបានឆ្មក់ចូលផ្ទះមួយកន្លែងក្នុងខណ្ឌសែនសុខ ហើយឃាត់ខ្លួនស្ត្រី ស៊ីឈ្នួល ពពោះជំនួសចំនួន១៣នាក់។​ សមត្ថកិច្ចកំពុងរៀបចំសំណុំ​រឿងចាត់ការបន្តតាមនីតិវិធីច្បាប់​។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីស៊ីឈ្នួលពពោះជំនួស៣២នាក់ ដោយចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ដែលស្ថិតក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស​​​និងអំពើធ្វើអាជីវកម្ម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ