ទូក​ងកម្ពុជា​ជាប់​ក្នុង​កំណត់ត្រា​ទូក​វែង​ជាង​គេ​លើ​ពិភព​លោក​របស់ Guinness Record

ទូក​ងដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ថា «កម្ពោជិកបុត្តាខេមរាតរី» ឬ​ដែល​មាន​ន័យ​ថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីខ្មែរ» ត្រូវ​បាន​សាង​សង់​ឡើង​ពី​ដើម​ឈើ​គគី មាន​ប្រវែង​ដល់​ទៅ ៨៧.៣​ម៉ែត្រ និង​ទទឹង ១.៩៤​ម៉ែត្រ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នា២០១៨។ (រូបភាព៖ AKP)

ទូក​ងវែង​ជាង​គេ​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP។

ទូក​ងដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ថា «កម្ពោជិកបុត្តាខេមរាតរី» ឬ​ដែល​មាន​ន័យ​ថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីខ្មែរ» ត្រូវ​បាន​សាង​សង់​ឡើង​ពី​ដើម​ឈើ​គគី មាន​ប្រវែង​ដល់​ទៅ ៨៧.៣​ម៉ែត្រ និង​ទទទឹង ១.៩៤​ម៉ែត្រ។

បើ​តាម AKP ទូក​ង​ដែល​ផ្ទុក​ចំណុះ​ទូក​បាន​ដល់​ទៅ ១៧៩​នាក់​នោះ ត្រូវ​បាន​ចុះ​ក្នុង​កំណត់ត្រា​ពិភព​លោក ជាទូក​ង​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក នៅ​ក្នុង​ពិធី​មួយ​នៅ​ឃុំ​ព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​នេះ។

តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង លោក ស សុខា ដែល​ជា​អនុ​ប្រធាន​​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ផង​ដែរ​នោះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ​ថា ទូក​ង​វែង​ជាង​គេ​នេះ ត្រូវ​បាន​សង់​​ឡើង​ពី​ដើម​គគី ៦​ដើម និង​ចំណាយ​ថវិកា​អស់​ចន្លោះ​ពី ៥ ទៅ ៦​ម៉ឺន​ដុល្លារ។

ទូក​ង​វែង​ជាង​គេ​នេះ ត្រូវ​បាន​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា Guinness Record បន្ទាប់​ពី​កម្ពុជា​បាន​​បំបែកឯគទគ្គកម្មពិភពលោកចំនួន ៣​លើក​រួចមកហើយ មាន​នំអន្សមយក្ស ការប្រមូល​ផ្ដុំ​មហាជន​រាំមាឌីហ្សូន​ដ៏​ច្រើន និង​ការ​ផលិត​ក្រមាវែងជាងគេលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ