តុលាការបញ្ជូនជនសង្ស័យរឿងពពោះជំនួស​ជាង១០នាក់ទៅចៅក្រមចាត់វិធានការច្បាប់​

ក្រុមស្ត្រីស៊ីឈ្នួលពពោះជំនួស ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិក ឆ្នាំ២០១៨ ( រូបពីនគរបាលជាតិ)

តុលាការក្រុងភ្នំពេញ សម្រេច​បញ្ជូនជនត្រូវចោទជាង១០នាក់ និងសំណុំរឿងពាក់ព័ន្ធនឹងការលក់ដូរមនុស្ស​សម្រាប់ឆ្លងដែន និងស្ត្រីពពោះជំនួស ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធី ​។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឆ្លើយប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្ដាញតេឡេក្រាមនៅ​ថ្ងៃនេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន ១៤ នាក់ ពីបទ លក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូននិងស្រ្តីពពោះ តាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។

លោក សុផាណា បញ្ជាក់ថា តុលាការនឹងបញ្ជូនជនត្រូវចោទជាង១០នាក់ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

អ្នកនាំពាក្យតុលាការរូបនោះអះអាងថា ដោយឡែក ជនសង្ស័យចំនួន ៤ នាក់ ផ្សេងទៀត ក៏ជាប់ពាក់ព័ន្ធនឹង​បទល្មើស​ សមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្រ្តីពពោះផង​ដែរ។ នេះបើយោង​ តាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា ២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌផង​ដែរ​។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីស៊ីឈ្នួលពពោះជំនួស៣២នាក់ ដោយចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ដែលស្ថិតក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស​​​និងអំពើធ្វើអាជីវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ