អាជ្ញាធរហាមកាណូតឆ្លងកាត់កន្លែងអុំទូកចំនួន​៦ថ្ងៃ

ទិដ្ឋភាពនាថ្ងៃបុណ្យអុំទុក ឆ្នាំ២០១៧។

សាលារាជធានីភ្នំពេញបានហាមកាណូតដឹកអ្នកដំណើរគ្រប់ប្រភេទចរាចរណ៍នៅកន្លែងរៀបចំពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង ដើម្បីចៀសវាងបាតុភាពផ្សេងៗកើតឡើង។

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១៣ ខែវិច្ឆិកា ឲ្យដឹងថា កាណូតដឹកជញ្ជូនតាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់  ត្រូវផ្អាកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ សេចក្តីជូនដំណឹងបញ្ជាក់ថា មូលហេតុនៃការផ្អាកនេះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក។

​សាលារាជធានីភ្នំពេញឲ្យដឹងទៀតថា កីឡាករ និងកាឡាការិនី មកពីតាមបណ្តាខេត្តមកដល់ភ្នំពេញពេញនៅថ្ងៃទី១៩ ចំណែកពិធីបុណ្យអុំទូកនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ