សមត្ថកិច្ចសៀមរាបបិទហាងគ្រឿងក្រអូបមួយកន្លែងថាលក់ផលិតផលក្លែងក្លាយ

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់​ និង​លក់​ផលិត​ក្លែងក្លាយ​(​ឡេ​លាយ​)​ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សា​រលើ​ធំ​ថ្មី​ ក្នុងភូមិ​ដក​ពោធិ៍​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប កាលពីម្សិលមិញបានចុះត្រួតពិនិត្យ ហើយបិទហាងលក់គ្រឿងក្រអូបមួយកន្លែងដោយចោទថា មិនមានច្បាប់អនុញ្ញាតឲ្យបើក និងលក់ផលិតផលក្លែងក្លាយ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ហាងដែល សមត្ថកិច្ច បិទនេះ មានឈ្មោះ «សុខ បញ្ញាពេជ្រ» មានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។​

គ្រឿងក្រអូបដែលសមត្ថកិច្ចចាត់ទុកថា ជាទំនិញក្លែងក្លាយនៅក្នុង ហាងនេះមានចំនួន១១ ប្រភេទស្មើនឹង១៧០៦ប្រអប់។

ចំណែកម្ចាស់ហាងឈ្មោះ ជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​យកទៅ សាកសួរនៅស្នងការដ្ឋាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ