កូនប្រុសលោក ជាម យៀប ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ​

លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង។ (រូបភាព៖ ហ្វេសប៊ុក Cheam Chansophorn)

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង កូនប្រុសលោកជាម យៀប ឲ្យទទួលតំណែងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង ដែលត្រូវទទួលតួនាទីថ្មី។​

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ  លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង។

លោក ជាម ច័ន្ទសោភ័ណ្ឌ ជាកូនប្រុសលោក ជាម យៀប។ លោក ជាម យៀប ជាតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។​

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃការប្រកាសចូលកាន់តំណែងជាផ្លូវការ របស់អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចូលរួមពីលោក​ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក លី ឡេង អភិបាលខេត្តត្បូង ដែលកំពុងកាន់តំណែង ។ (រូបភាព៖ បណ្ដាញសង្គម)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ