រដ្ឋាភិបាល​អំពាវ​នាវ​ទៅ​សមត្ថកិច្ច​និង​អ្នក​នៅ​ក្នុង​វិស័យ​​ទេសចរណ៍​​ ចូល​រួម​លើក​កម្ពស់​សុវត្ថិភាព​ធ្វើ​ដំណើរ

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវទៅអាជ្ញាធរ​ និងក្រុមហ៊ុនដឹកជញ្ជូន​ឯកជន ឲ្យ​យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកធ្វើ​ដំណើរកម្សាន្ត​ក្នុងពិធីបុណ្យអុំ​ទូកនាពេលខាងមុខ​នេះ​។

ក្នុង​សេចរក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានណែនាំទៅដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និង​អ្នក​ស្ថិត​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំង​អស់ ឲ្យ​​ប្រុងប្រយ័ត្នពីសុវត្ថិភាពធ្វើដំណើរតាម​យាន​យន្ត​គ្រប់​ប្រភេទ។

ក្រសួង​ដដែល​នេះ បានជំរុញ​ឲ្យ​ពាក់​មួក​សុវត្ថិភាព កុំ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ចេះ​ថែ​រក្សា​សម្ភារផ្ទាល់​ខ្លួន និង​កុំ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់។

ពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ធ្វើ​ដំណើរ​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អាជ្ញាធរ​នឹង​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជាង ១​ម៉ឺន​នាក់ សម្រាប់​ការពារ​សន្តិសុខ និង​រៀបចំ​សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​អំឡុង​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ