កម្ពុជាប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នពីឥទ្ធិពលព្យុះត្រូពិចតូរ៉ាហ្ស៊ី

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយ ប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីឥទ្ធិពលព្យុះត្រូពិចទី២៧ ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងនិងខ្យល់ខ្លាំងក្នុងសប្តាហ៍នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​​​ កូនព្យុះតូរ៉ាហ្ស៊ី ​​​(TORAJI) នឹងមានឥទ្ធិពលមកលើកម្ពុជាចាប់ពីថ្ងៃទី១៨ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់នៅតំបន់មាត់សមុទ្រ។ រីឯខេត្តកំពតនិងកំពង់ស្ពឺអាចមានភ្លៀងធ្លាក់ខ្លាំងនិងអាចបង្កជាជំនន់ទឹកភ្លៀង។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថាព្យុះតូរ៉ាហ្ស៊ីកំពុងស្ថិតនៅក្បែរឆ្នេរភាគអាស៊ីអាគ្នេយ៍ប្រទេសវៀតណាមហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់លើភាគខាងត្បូងប្រទេសកម្ពុជាមុននឹងថយឥទ្ធិពលជាវិសម្ពាធវិញនៅថ្ងៃទី១៩ ខែវិច្ឆិកា​​​ ២០១៨។

យោងតាមសារព័ត៌មានវៀតណាម (vnexpress.net)​​​ ចេញផ្សាយនៅថ្ងៃនេះ ព្យុះតូរ៉ាហ្ស៊ីបានសម្លាប់ប្រជាជនវៀតណាម១៣​​​ នាក់ និង៤នាក់ទៀតបាត់ខ្លួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ