លោក ហ៊ុន សែន៖ ខ្ញុំអត់ត្រូវការឱ្យបរទេសមកវ៉ៃគ្នាលើទឹកដីកម្ពុជាទេ

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលចំពោះសារព័ត៌មានបរទេស ដែលបានចុះផ្សាយថា ចិនកំពុងប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលអាចឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានកងទ័ព ឬមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។ លោកថា រដ្ឋ​ធមម្មនុញ្ញ​កម្ពុជា ក៏​បាន​ហាម​ឃាត់​កងទ័ពកម្ពុជា មិនឲ្យចូលរួមក្នុងប្រតិបត្តិការជាមួយយោធាបរទេសនោះឡើយ វាលែងតែការចូលរួមក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

លោក ហ៊ុន សែន ថ្លែងដូច្នេះថា៖ «រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានហាមឃាត់ជាមួយវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន [] ក្រោមនយោបាយរួមរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយដោយឡែកដឹកនាំដោយខ្ញុំ ហ៊ុន សែន ខ្ញុំអត់ត្រូវការឱ្យបរទេសមកវ៉ៃគ្នាលើទឹកដីកម្ពុជាទេ»។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​បែប​នេះ បន្ទាប់​ពី​សារព័ត៌មាន​បរទេស Asia Times បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​កសាង​មូលដ្ឋាន​កង​ទ័ព​ជើង​របស់​គេ​នៅ​លើ​ទឹក​ដី​កម្ពុជា។

ព័ត៌មាន​មួយ​នេះ ក៏​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បដិសេធ​ម្ដង​រួច​មក​ហើយ​កាល​ពី​ចុងសប្ដាហ៍​កន្លង​មក​នេះ ដោយ​ចាត់​ទុក​ព័ត៌មាន​មួយ​នេះ​ថា ជា​«ព័ត៌មាន​ក្លែង​ក្លាយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ