រដ្ឋាភិបាលតែងតាំងមេទ័ព២រូបបន្ថែមទៀត

លោក ពៅ ហេង ត្រូវបានតែងតាំងពីឧត្តមសេនីយ៍ទោទៅជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។ រូបភាព៖ បណ្ដាញសង្គម

រដ្ឋាភិបាលតែងតាំងនាយទាហាន២រូបឲ្យធ្វើជាមេទ័ពតាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់។

ក្នុងអនុក្រឹត្យចុះថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋាភិបាលសម្រេចតែងតាំងនាយទាហាន២រូប នៃកងយោធពលខេមរភូមិន្ទគឺ លោក ពៅ ហេង ពីឧត្តមសេនីយ៍ទោទៅជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ខណៈលោក សុក រីន​ណា តែងតាំងពីឧត្តមសេនីយ៍ទោទៅជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៤។

កាលពីថ្ងៃទី១៧ ខែកញ្ញា មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ក៏បានស្នើទៅអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សុំតែតាំងឧត្តមសេនីយ៍ឯក៥នាក់ ជាមេបញ្ជាការរងកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន រួមមាន លោក កែវ ធី មេបញ្ជាការកងពលធំលេខ២ លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ លោក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ និងលោក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេស​លេខ៩១១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ