គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១បុណ្យអុំទូកស្លាប់៣របួស១៧នាក់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៤​និង​៣០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦D​ ស្ថិត​នៅ​ភូមិ​ពាម​ស្រេះ​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

របាយការណ៍នគរបាលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង១៧នាក់រងរបួស។

របាយការណ៍ដែលផ្សព្វផ្សាយដោយអគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញបង្ហាញថា ក្នុងចំណោមអ្នកស្លាប់៣នាក់នោះគឺមានស្រីម្នាក់ ចំណែកអ្នករងរបួសមានធ្ងន់១០នាក់ និងស្រាល៧នាក់។

នគរបាលបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺ មានបើកលើសល្បឿនកំណត់ បើកប្រជែង និងមិនគោរពសិទ្ធិអាទិភាពជាដើម។ គ្រោះថ្នាក់នេះបណ្តាល ឲ្យខូចយានយន្ត ២១គ្រឿង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ