ព្រះសង្ឃ៦អង្គនៅបាត់ដំបងត្រូវផ្សឹក ករណីប្រើប្រាស់គ្រឿងញៀន

សាមណេ​ដែលពិនិត្យ​ឃើញថា ​មានផ្ទុកនូវ​សារធាតុញៀន​ចំនួន ៦អង្គ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុករុក្ខគីរី បានចុះ​សហការ​ជាមួយ​ធម្មកា​ស្រុករុក្ខគិរី ចុះត្រួត​ពិនិត្យវត្តជុំ​សិរីសុក្ខារាម នៅវត្ត​ដំណាក់ពង្រ ស្ថិតក្នុង​ភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចនិងមន្ត្រីសង្ឃនៅក្នុងខេត្តបាត់ដំបងបានសម្រេចផ្សឹកព្រះសង្ឃចំនួន៦អង្គនៅក្នុងវត្តមួយ បន្ទាប់ពីការស្រាវជ្រាវ និងពិនិត្យឃើញថា មានការប្រើប្រាស់គ្រឿងញៀន។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគបាលជាតិនៅថ្ងៃនេះ​គឺ ព្រះសង្ឃទាំង៦អង្គដែល ផ្សឹកនោះ គង់នៅវត្ត ដំណាក់ពង្រ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញចូលទៅពិនិត្យកុដិដែលសង្ស័យ ហើយរកឃើញមាន សម្ភារប្រើប្រាស់គ្រឿងញៀន។​ បន្ទាប់មកមានការពិនិត្យទឹកនោមទើបរកឃើញថា ព្រះសង្ឃ៦ អង្គមានសារធាតុញៀន។​

ប្រភពដដែលបញ្ជាក់ថា ក្រោយពេលផ្សឹកហើយ សមត្ថកិច្ចបានណែនាំ និងឲ្យធ្វើកិច្ចសន្យា ឈប់ប្រើប្រាស់គ្រឿងញៀន។​

កាលពីខែសីហា លោក ស ខេង បានបង្ហាញក្តីបារម្ភថា គ្រឿងញៀន កំពុងតែក្លាយ ជាបញ្ហា ធ្ងន់ធ្ងរក្នុងសង្គម។ លោកបន្តថា គ្រឿងញៀនកំពុង រាលដាលដល់តំបន់ជនបទដាច់ ស្រយាល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ