ជនរងគ្រោះនៅតែបង្ហាញអារម្មណ៍តក់ស្លុតចំពោះព្រឹត្តិការណ៍ជាន់គ្នាលើស្ពានកោះពេជ្រកាលពី៨ឆ្នាំមុន  

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរ និងក្រុមគ្រួសារជនរងគ្រោះរៀបចំពិធីបង្សុកូល ឧទ្ទិសកុលសដល់អ្នកស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ រូបភាព៖ ជន ចាន់រ៉ែន

ជនរងគ្រោះម្នាក់គឺលោក ជៀច រ៉ាវី ដែលអះអាងថា បានរស់រៀនមានជីវិតពីព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពី៨ឆ្នាំមុន នៅតែបង្ហាញអារម្មណ៍ភ័យខ្លាច និងចងចាំព្រឹត្តិការណ៍មួយនេះ។ យុវជនដែលសព្វថ្ងៃមានអាយុ២៩ឆ្នាំ រំលឹកថា កាលនោះ លោកត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមិត្តភក្ដិសម្លាញ់របស់គាត់ម្នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍នេះ។

នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ពោលគឺកាលពី៨ឆ្នាំមុន មនុស្សប្រមាណ ៣៥០នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់ទៀត បានរងរបួសក្នុងព្រឹត្តិការណ៍រត់​ជាន់​គ្នា​លើស្ពានកោះពេជ្រ ដែលជាយប់ថ្ងៃចុងក្រោយនៃពិធីបុណ្យ​អុំទូក។

ភ្លាមៗក្រោយ​ព្រឹត្តិការណ៍នោះ លោក​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ថា ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណាម្នាក់​ ត្រូវបានដាក់ទណ្ឌកម្ម​ ឬ​ដក​ចេញ​ពី​តំណែងនោះទេ ដោយលោកបានហៅ​សោកនាដកម្ម​នេះ​ថា ​ជា​កំហុស​រួម ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើរឿងនេះ និងជំរុញឲ្យមានការ ទទួលខុសត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ