អាជ្ញាធរឃាត់ខ្លួន​មនុស្ស​ជិត២០នាក់​ ធ្វើការអប់រំ​នៅថ្ងៃទី២នៃពិធីបុណ្យអុំទូក

កម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរ បាន​ឃាត់​ខ្លួនមនុស្ស​១៨នាក់​មាន​ទាំង​ជន​ជាតិ​ខ្មែរ​និង​បរទេស​ យក​ទៅអប់រំ ​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាពមួយ​ចំនួន​ដោយគ្មាន​ការ​អនុញ្ញាត អំឡុងថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក​។

​របាយការណ៍របស់​គណៈកម្ម​ធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិចេញផ្សាយ​កាលពីម្សិលមិញ​ បង្ហាញ​ថា​មនុស្ស៥នាក់​ ដែល​ក្នុង​​នោះមាន​ជនជាតិ​ខ្មែរ៣នាក់​​និងបរទេស​២នាក់​ត្រូវបាន​អាជ្ញាធរឃាត់ខ្លួនយក​មក​អប់​រំ​ ដោយសារតែពួកគេបាន​ធ្វើសកម្មភាព​ថតរូបភាពពីចំណុចខ្ពស់​(ជាន់​ទី២៣)​ដោយគ្មាន​ការអនុញ្ញាត។ ប្រភពដដែល​ ​ឲ្យដឹងបន្ថែម​ថា កាលពីម្សិលមិញ​អាជ្ញាធរក៏បាន​ធ្វើការឃាត់​ខ្លួន​ជន​ស៊ីវិល​ពាក់អាវមាន​អក្សរ ​Police និងArmy ចំនួន១៣នាក់ ធ្វើការអប់រំ និង​ដកហូតអាវ​ទាំងនោះពីពួកគេ​ផងដែរ ហើយក្រោ​យ​ពីការអប់រំរួចរាល់ អាជ្ញាធរបាន​អនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះ​វិញរៀងៗខ្លួន។

តាម​ការចុះផ្សាយ​លើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងសមត្ថកិច្ចចម្រុះជាង១៣០០០នាក់  ត្រូវបាន​ដាក់នៅ​​តាម​គោលដៅ​នានា​សម្រាប់ការពារសន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុង​ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ