លោក សុខ ទូច ជំរុញឲ្យមន្ត្រីពង្រឹងអនុវត្តន៍ច្បាប់លើជនជាតិចិន

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា(រូបពីហ្វេសប៊ុក Sok Touch – សុខ ទូច)

ប្រធានរាជបណ្ឌិតសភាកម្ពុជាបានជំរុញឲ្យមន្ត្រីថ្នាក់អភិបាលខេត្តក្រុងទាំងអស់អនុវត្តន៍ច្បាប់លើអ្នកវិនិយោគជនជាតិចិនឲ្យបានត្រឹមត្រូវ ដើម្បីធានាការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងមិន ឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ។

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរឬទេ?» នៅព្រឹក នេះ លោក សុខ ទូច លើកឡើងថា ចិនយកលុយមកវិនិយោគនៅកម្ពុជា មានចំនួនច្រើន។

ក្នុងឱកាសនោះលោកក៏បានជំរុញឲ្យអាជ្ញាធរគ្រប់គ្រងដែនពង្រឹងការអនុវត្តច្បាប់លើជនជាតិចិន។

លោក សុខ ទូច៖ «ចឹងចិនមកមិនមែនយកច្បាប់ចិនមកអនុវត្តន៍នៅកម្ពុជាឯណា! ត្រូវគោរព ច្បាប់កម្ពុជា។​ ចឹងចៅហ្វាយខេត្តចៅហ្វាយក្រុងត្រូវអនុវត្តន៍ទៅ កុំឲ្យភ្នែកសាឡេវ។ មើល ដំបូងត្រង់ ដល់គេឲ្យកន្លះលានភ្នែកសាឡេវបាត់។​ ដៀងចុះដៀងឡើង មើលអត់ឃើញគេចាក់ លប់ឆ្នេរ។ ទៅបន្ទោសនេះ បន្ទោសនោះ! ដកកាវ៉ាត់ចោលទៅច្បាប់មានតើស។​»

លោកបន្តថា ពេលនេះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងទាំងអស់ក្នុងសភា គឺខុស និងត្រូវ ទទួលតែម្នាក់ឯង។

លោក សុខ ទូច៖ «មួយសារនេះគណបក្សប្រជាជនទាំងអស់ខុសឬ ត្រូវ ទទួលខុសត្រូវ  អត់ឆ្លើយដាក់អ្នកណាទៀតទេ។​ ចឹងដែលគេឲ្យតំណែងហើយ គួរយកតំណែងទៅបម្រើ ប្រជាជន មិនមែនយកតំណែងទៅលប់ឆ្នេរទេ។ ខ្ញុំនិយាយឲ្យត្រង់ព្រោះខ្ញុំក៏ជាសមាជិគណបក្សប្រជាជនដែរ ព្រោះខ្ញុំជាមន្ត្រីរាជរដ្ឋាភិបាល។​»

​តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានជំនួន២១ម៉ឺននាក់  ហើយក្នុងនោះកំពុង រស់នៅក្នុងខេត្តព្រះសីហនុ ចំនួន​៧៨ ០០០នាក់។​

នៅក្នុងពេលជួបជាមួយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីសកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ក៏បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិន ។ លោកថា ចិនកំពុងតែបោះលុយវិនិយោគជួយសេដ្ឋកិច្ចកម្ពុជា ហើយថា ពលរដ្ឋចិនមួយ ចំនួនពេលចប់ការងារនឹងវិលត្រឡប់ទៅប្រទេសពួកគេវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ