លោក ហ៊ុន សែន នឹងចូលរួមប្រជុំអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់​​​ នៅចុងខែនេះ

ជំនួបសំណេះសំណាលការងាររវាងលោក ហ៊ុន សែន និងលោក ខាតហ្កា ប្រាសាដសាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក។ រូបភាព៖ បណ្ដាញសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨ នៅប្រទេសនេប៉ាល់​​​ នៅចុងសប្តាហ៍នេះ​​​។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​​​សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ តបតាមការអញ្ជើញរបស់ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨​​​ ខាងមុខនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា លោក ហ៊ុន សែន នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់។ បន្ទាប់មកលោកនាយករដ្ឋមន្រ្តីទាំងពីរនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

លោក ហ៊ុន សែន បានប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនេប៉ាល់ ស្តីពីសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ