កម្ពុជានិង​ថៃសហការគ្នា​​រៀបចំ​សេវាស្នាក់នៅនា​​ថ្ងៃ​បុណ្យសមុទ្រ​

បុណ្យសមុទ្រលើកទី៦ ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ធ្នូ ឆ្នាំ២០១៧។ រូបភាព៖ បណ្ដាញសង្គម

កម្ពុជា ​និង​ថៃ នឹង​សហការគ្នាក្នុងការរៀបចំ​សេវាស្នាក់នៅក្នុង​​ថ្ងៃបុណ្យ​សមុទ្រ​ដែល​នឹងប្រព្រឹត្តទៅក្នុង​ខេត្តកោះកុងនា​​​ពាក់កណ្ដាល​ខែ​ធ្នូ​ខាងមុខនេះ។

អភិបាលរងខេត្តកោះកុង លោក​ សុខ សុធី មានប្រសាសន៍ប្រាប់ វី.អូ.ឌី ថា សេវាស្នាក់នៅក្នុងខេត្តកោះកុងបានរៀបចំរួចរាល់ហើយ ដោយមានការ​ត្រៀមបន្ទប់ផ្ទះសំណាក់និងសណ្ឋាគារជាង២០០០បន្ទប់ ដែល​​តម្លៃ​គឺដូចគ្នា​នឹងថ្ងៃធម្មតាដែរពោលគឺចន្លោះពី១៥ទៅ៣០ដុល្លាក្នុងមួយយប់។ លោក​ សុខ សុធី បន្តថា ចំពោះ​តម្លៃម្ហូបអាហារ​ អាជ្ញាធរខេត្តបាន​សំណូមពរដល់​អាជីវករកុំឲ្យ​​មាន​ការដំឡើងថ្លៃរួចហើយ។ ប្រភពដដែល​បន្ថែម​ថា ស្តង់លក់អាហារជាង១០០០ ក៏នឹងដាក់លក់​ម្ហូប និង​ចំណី​អាហារ​ជាច្រើនប្រភេទ​​ផងដែរ។

អភិបាលរងខេត្តកោះកុងរូបនេះ ឲ្យដឹងដែរថា សម្រាប់​ភាគីថៃ ក៏បានត្រៀមរៀបចំកន្លែងស្នាក់នៅ​ជាង៦០០បន្ទប់ដែលតម្លៃចន្លោះពី ៣០០ទៅ៨០០បាត នៅខ្លងយ៉ៃ និងចន្លោះពី ១២០០ទៅ១៥០០បាត នៅទីរួមខេត្តត្រាត សម្រាប់ទទួលភ្ញៀវស្នាក់នៅថ្ងៃនោះ​ផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាល​ពីខែសីហាបានចេញសារាចរណែនាំ ៧ចំណុចស្ដីពីការពង្រឹងគុណភាពសេវាកម្មដែលក្នុងនោះរួមមានការរៀបចំ​សណ្ដាប់ធ្នាប់និងអនាម័យ គុណភាពសេវាកម្មនិងបដិសណ្ឋារកិច្ច បញ្ជីរាយនាមនិងតម្លៃ ការគ្រប់គ្រងសំណល់ បង្គន់អនាម័យ មធ្យោបាយដឹកជញ្ជូនភ្ញៀវ​ និងការណែនាំពីរមណីយដ្ឋាន៕​

កាលពីឆ្នាំ២០១៧​​​កន្លងទៅ​ ពិធីបុណ្យសមុទ្រត្រួវបាន​ប្រារព្ធធ្វើឡើង​នៅខេត្តកែប ហើយមានភ្ញៀវទេសចរប្រមាណ៥០ម៉ឺននាក់ចូលរួមទស្សនា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ