រដ្ឋបាល​​រាជ​ធា​នីប​ញ្ជាឲ្យ​ចាត់​វិធាន​ការឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការបង្ហោះ Drone

ការសាកល្បងបង្ហោះយន្តហោះប​ញ្ជា ​​(Drone) មួយប្រភេទ។ រូបភាព៖ វេបសាយបរទេស

រដ្ឋបាល​រាជធានីភ្នំពេញ ចេញបម្រាម​ជាថ្មីម្ដង​ទៀត​មិនអនុញ្ញាត​ឲ្យមានការ​ប្រើប្រាស់ម៉ា​ស៊ីនថតរូបនិងវី​ដេអូបំពាក់លើ​យន្តហោះប​ញ្ជា​​(Drone)​នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេ​សក្នុងតំបន់​ហាម​ឃាត់​ជុំ​វិញបរិវេណ​ព្រ​លាន​​​យន្តហោះ និង​ចំផ្លូវហោះហើររបស់​យន្តហោះ។ ​

សេចក្តី​ជូនដំណឹងចុះថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន​រំលឹកថាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ខ្លួន​បានចេញ​បំរាម​ម្ត​ងរួចមក​​ហើយ ដោយហាម​ឃាត់​មិន​ឲ្យប្រើ​ប្រាស់​​ម៉ា​ស៊ីនថតរូបនិងវី​ដេអូបំពាក់លើ​យន្តហោះប​ញ្ជា​​(Drone)​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងបំណង​ធានានូវការគោ​រពសិ​ទ្ធិ​រ​​​​ស់​នៅជាឯកជន រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ថាមក​ដល់​ពេលនេះ បុគ្គលមួយចំនួនតូច នៅតែបន្តប្រើម៉ាស៊ីនថតរូប​និងវីដេអូបំពា​ក់លើយន្ត​​ហោះប​ញ្ជា​​(Drone)​នេះ​នៅឡើយ ពិសេ​ស​នៅ​​ជុំវិញបរិវេណព្រលានយន្តហោះ និងតំបន់ផ្លូវហោះហើររបស់​យន្តហោះ​។

រដ្ឋបាល​រាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងបញ្ជៀសបាន​នូវគ្រោះថ្នា​ក់ដែល​អាចកើ​ត​​ឡើ​​ង​ជាយ​ថា​​​​ហេ​តុចំពោះការហោះហើររបស់យន្តហោះ ប្រជាពលរដ្ឋត្រូវ​ចូលរួម​អនុវត្តតាមសេចក្តីជូន​ដំណឹងនេះ ហើយ​អាជ្ញាធរពាក់​ព័ន្ធត្រូវសហការ អនុវត្ត ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធិភាព ព្រមទាំងចាត់​វិធា​ន​​ការឲ្យ​បាន​ម៉ឺងម៉ាត់​​ចំពោះបញ្ហានេះ​។

រដ្ឋបាល​រាជធានីភ្នំពេញបានលើកឡើងក្នុង​សេចក្តីជូនដំណឹងថា​​៖

«ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជាការដ្ឋានក​ង​រា​​​ជ​​​អាវុធហត្ថ​រាជ​ធានីភ្នំពេញ​  និង គណៈ​ប​​ញ្ជា​កា​​រឯក​ភា​​​ពរដ្ឋ​បា​ល​ខ​ណ្ឌ​ទាំង១២ ត្រូវចាត់​វិធានការណ៍ឲ្យបាន​ម៉ឺងម៉ាត់ ដោយពុំ​ត្រូវឲ្យមានការបង្ហោះ​ម៉ាស៊ីនថតរូប និង​វីដេអូបំពា​ក់លើយន្ត​​ហោះប​ញ្ជា​​(Drone)​ ក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញ​ផ្លូវហោះហើរ​របស់​យន្តហោះដោយគ្មាន​ច្បាប់​អនុញ្ញាត​ជាដាច់ខាត។»

ប្រភពដដែល​ឲ្យដឹង​ថា​ក្នុងករណី ចាំបាច់​ត្រូវប្រើប្រាស់​ឧបករណ៍នេះ ពលរដ្ឋត្រូវសុំ​ការ​អនុញ្ញាតពីរដ្ឋបាល​រាជធានីភ្នំពេញ និងរដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល​ជាមុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ