លោក ​​ស ​​ខេង​​ ថា ​អង្គ​ការ​ ​ស​មា​គម​ អា​ច​ធ្វើស​កម្មភា​ពបា​នមិ​នចាំ​បា​ច់​ជូន​ដំណឹង​មុន​ទៅអា​ជ្ញាធ​រ​

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

រដ្ឋ​មន្ត្រីក្រ​សួង​មហា​ផ្ទៃលោ​ក​ ស​ ខេ​ង​​ អនុញ្ញាតឲ្យ​ អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ អា​​ចធ្វើស​កម្ម​​ភា​ព​បា​​​ន​ដោយសេរី មិនចាំបាច់ជូនដំណឹងជាមុនទៅអាជ្ញាធរទៀតនោះទេ​។

លោក ស ខេង ឲ្យដឹងតាមលិខិតណែនាំចុះថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៨ នេះថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូរវាងរដ្ឋាភិបាល និ​ង​​​រ​ដ្ឋ​​បាល​ថ្នា​​ក់​​ក្រោមជាតិ ជាមួ​យស​មាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នៅមូលដ្ឋាន ដែលបា​នចុះប​ញ្ជី​ត្រឹ​​ម​​ត្រូ​​​​វ​ស្រ​ប​​តា​មច្បាប់ ពួក​គេមាន​សិទ្ធិ​ធ្វើ​សកម្មភា​ព​ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ ស្របតាមច្បាប់ និងលក្ខន្តិកៈរបស់ខ្លួន ដែ​ល​បាន​ត​ម្ក​​​ល់​​ទុក​​​​នៅ ក្រសួង​មហា​ផ្ទៃ​«ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃ មុនពេលចាប់ផ្តើមធ្វើសកម្មភាពដូចមុនោះ​​ឡើយ»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ចាត់ទុកការណែនាំរបស់ក្រសួងមហាផ្ទៃនេះថា ជាចរន្តបើកលំហូរសេ​រី​ភាព​ស​ង្គមស៊ីវិ​លឡើងវិញ បន្ទាប់ពីសមាគមនេះ​ត្រូវបានរាំរាំង​សូម្បីតែបើកវគ្គ​បណ្តុះ​បណ្តាល​​​ពលរដ្ឋពីរបៀបចឹញ្ចឹមមាន់ក៏ត្រូវបាន​ហាម​ឃាត់ដែរនោះ​។

លោ​ក​ថា​៖ «យើងស្នើឲ្យអាជ្ញាធរមូលដ្ឋានកុំមើលមកការបំពេញការងាររបស់អង្គការសង្គមស៊ីវិលថាជាក្រុមប្រឆាំង ឬថា​ជាក្រុម​បដិវ​ត្តព​ណ៌ តាមពិតយើងធ្វើការដើម្បីបំពេញបន្ថែមទៅនឹងកង្វះខាតរបស់អាជ្ញាធរ ដើម្បីជំរុញ​ដល់ការ​អភិវ​ឌ្ឍ​សង្គម​ទាំង​​អស់​គ្នាដែ​លកើ​ត​មាននៅក្នុងមូលដ្ឋាន»។

ប្រធានគ្រប់គ្រងផ្នែកអង្គេតនៅអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកថា សេចក្តីណែនាំថ្មី របស់​ក្រសួង​មហា​ផ្ទៃ​ពេល​នេះ ប​ញ្ជា​ក់ថាសង្គមស៊ីវិលមិនមែន​ជាក្រុមបដិវត្ត​ពណ៌ដូចដែល​រដ្ឋាភិបាល​ធ្លាប់ចោទ​ប្រកាន់​កន្លង​ទៅ​នោះ​ទេ​។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះ នៅ​តែ​បារ​​​ម្ភ​​​ពី​​ប្រសិទ្ធិភាពនៃការអនុវត្តរបស់អាជ្ញាធរមូលដ្ឋាន ដោយថារដ្ឋា​ភិបាល​មិនបានប្រ​កាស​ដា​​ក់​ទោសទណ្ឌដល់មន្ត្រីបំ​ពានច្បា​ប់​នោះ​ឡើ​យ។ លោកថា ដូចនេះវប្បធម៌ស្តា​ប់​បញ្ជាថ្នាក់​លើនៅតែ​មានឥទ្ធិព​លគ្រប់ដ​ណ្តប់ដល់​កា​រ​អ​​​នុវត្តច្បាប់ ។

លោកថា៖ «ខ្លឹមសាលិខិតនេះល្អ ។ ប៉ុន្តែសួរថាតើអាជ្ញាធរមូលដ្ឋាននឹងគោរពលិខិតនេះឬអត់ ។ បើសិនជាអត់ ត្រូវតែមានវិធាន​ការ​ ព្រោះ​​នេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលរបស់ខេត្ត និង​រាជ​​ធានី»។

កា​ល​ពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨​ លោក ស ខេង បានចេញសេចក្តីណែនាំ ទៅគណៈអភិបាលរាជធានី ខេត្ត និងប្រធាន​គ​ណៈ​ប​ញ្ជាការ​ឯ​ក​​​​ភា​​​​ពរដ្ឋបាលរាជធានី ខេត្ត ម្តងហើយ ដែលក្នុងលិខិតពេលនោះបញ្ជាក់ថា ​បើមាន​ការ​រារាំង​ ឬរឹតត្បិ​​ត​​ពី​​​អាជ្ញា​​មូ​ល​​ដ្ឋាន ​​ សង្គម​ស៊ី​​វិ​​​ល ​ត្រូវ​រាយកា​រ​ណ៍ក​រណី​នេះ ទៅ​​​​​​អភិ​បា​​ល​​នៃ​គណៈអភិ​បាលរា​ជធានី ​ខេត្ត ​ឬក្រ​សួ​ងម​ហាផ្ទៃ​​​ ដើ​ម្បី​​ជួ​យ​​​​​ស​ម្រ​​ប​​សម្រួ​ល​​ ​និ​​ង​ដោះ​​​​ស្រា​យ។​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិលោក លោក William A.Heidt កាលពីថ្ងៃទី២០វិច្ឆិកា បាន​ចូលជួប នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដែល​​ក្នុងពិធីនោះ លោកស្នើឲ្យ​ដោះលែ​ងអ​តី​តមេ​ដឹ​​ក​នាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ​​ បញ្ចប់​ការ​ហាម​ប្រាម​​​គណ​ប​​​ក្ស​​ប្រឆាំង បន្ធូរ​​​បន្ថ​​យ​ការ​រឹត​ត្បិ​ត​​លើ​​​សង្គមស៊ីវិល និ​ង​ប្រព័ន្ធផ្សព្វផ្សាយ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បាន​ថ្លែងកាល​ពីខែមីនា ឆ្នាំ ២០១៨ កន្លងមកថា បច្ចប្បន្ន​ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​សរុប ៥២៣៤ ក្នុងនោះ សមាគម​មាន​ចំនួន ២១១៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ៣១១៧​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ