សិល្បករ​ រៀបចំ​ប្រគុំតន្ត្រីប្រមូល​ថវិការ​ជួយគ្រួសារ​បរទេសមួយ​ដែល​ការពារព្រៃឈើខ្មែរ​

យុទ្ធនាការដាំកូនឈើនៅតំបន់ព្រៃឡង់ ក្នុងឱកាសកម្មវិធីដាំកូនឈើថ្ងៃទី ២៣ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៨។ (ហេង វិចិត្រ)

ក្រុម​សិល្បករ​ និងអ្នកផលិតករវីដេអូអប់រំមួយក្រុម ​ថា​នឹងរៀបចំការប្រគុំតន្ត្រីមួយនៅដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បីប្រមូលថវិការជួយដល់​ជន​ជាតិ​បរទេសបរទេសម្នាក់ដែល​កំពុងចូលរួម​អភិរក្សសត្វព្រៃ និងព្រៃឈើនៅភ្នំត្នោត ក្នុង​ខេត្តព្រះវិហារ ។

ផលិតករវីដេអូអប់រំ លោក តាន់ គឹមសួរ  ជាអ្នក​ផ្ដួចផ្ដើម​គម្រោងរៀបចំប្រគុំតន្ត្រីមួយនេះមាន​ប្រសាសន៍ថា កម្មវិធីប្រគុំតន្ត្រីនេះនឹង​ប្រព្រឹត្តទៅនូវថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅស្រុកសង្គមថ្មី​ខេត្ត​ព្រះ​វិហារ​ដែល​ជាកន្លែងដែល​ជនបរទេស​នោះរស់​នៅ។ តាម​លោក តាន់  គឹមសួរ   ជន​បរទេសនោះមាន​ឈ្មោះ​ថា Ben Davis ជាជនជាតិ​អាមេរិក​ដែលបាន​មក​រស់​នៅប្រទេស​កម្ពុជា​២៧ឆ្នាំ ហើយបាន​ចាប់ផ្ដើមរស់ក្នុងព្រៃដើម្បីថែររក្សា​ការពារព្រៃឈើនៅតំបន់​ភ្នំត្នោតខេត្តព្រះវិហារ​ រយៈពេល៦ឆ្នាំកន្លងមកហើយជាមួយនិងប្រពន្ធ និង​កូនស្រី២នាក់របស់គាត់​។

លោក តាន់ គឹម​សួរ​ បានឲ្យដឹងបន្ថែម​ថា​ថវិការដែលបាន​មក​ពី​ការប្រគុំតន្រ្តីនេះនឹង​ចូលរួមជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់លោក ​Ben Davisដើម្បីអោយគាត់អាចបន្តបេសក កម្មការពារព្រៃឈើតទៅ​ទៀតបាន។ លោក​បន្តថា វាក៏ជាការលើកទឹក​ចិត្ត​ដល់លោក ​Ben Davi​និងគ្រួសារគាត់​ផងដែរថា​ប្រជាជនកម្ពុជាមិនបោះបង់ពួក​គាត់នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ