ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា គ.ជ.ប ៦នាក់

គ.ជ.ប

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៦នាក់ ដែល​មានឋានៈស្មើអនុរដ្ឋលេខា​ធិការ​បន្ថែមពីលើមុខងារបច្ចុប្បន្ន។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សា គ.ជ.ប ចំនួន​៦នាក់គឺលោក ខន កែវមនោ លោក តុប ឫទ្ធី លោក ជិន សារិន លោកមុំ សុទ្ធ លោក អ៊ឹង ស៊ីតេក និងលោក​ សយ សាខន។

ការតែងតាំងទីប្រឹក្សា គ.ជ.ប ទាំង៦នាក់នេះ ធ្វើឡើង​​តាមការទូល​ថ្វាយរបស់​ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ