គ្រូពេទ្យកម្ពុជានិង​អូស្រ្តាលី នឹង​ព្យាបាលរោគស្រ្តីមួយចំនួន​​ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្សី

សកម្មភាពរបស់ក្រុមបុគ្គលិក និងគ្រូពេទ្យ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ (រូបភាព៖ ហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)

ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យរុស្សី (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) និងគ្រូពេទ្យមកពីប្រទេស​អូស្ត្រាលី​ នឹង​ធ្វើ​ការ​រួមគ្នា​ដើម្បីផ្ដល់សេវាពិនិត្យ និងព្យាបាលស្ត្រីដែល​កំពុងតែ​មាន​​ជំងឺមួយចំនួន​ដោយឥតគិតថ្លៃចាប់ពីថ្ងៃ២១ដល់២៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យផ្នែកព្យាបាលរោគស្រ្តីនៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត នឹង​សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលីដើម្បី​ធ្វើការពិនិត្យ ពិគ្រោះនិងព្យាបាលដោយវះកាត់រយៈពេល៤ថ្ងៃ សម្រាប់​ស្រ្តី​ដែល​កំពុងតែ​កើត​​ជំងឺមួយចំនួន​ ដូចជាស្រុតសរីរាង្គ ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើតនិងជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត។ បើតាម​ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក យ៉ៃ យ៉េង ការព្យាបាលជំងឺនេះមិនគិតថ្លៃទេ ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចាប់ផ្ដើមទទួលអ្នកចុះឈ្មោះមកព្យាបាលជំងឺចាប់ពីថ្ងៃជូនដំណឹងនេះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ