ព្រះមហាក្សត្រ និងលោក ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែធ្នូ

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និង លោកនាយករដ្មមន្ត្រី ហ៊ុន សែន ក្នុងទិវាបុណ្យឯករាជ្យជាតិ កាលពីពេលកន្លេងទៅ (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ព្រះមហាក្សត្រ នឹងយាងទស្សនកិច្ចប្រទេសវៀតណាម ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខែធ្នូខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញ ឲ្យដឹងថា ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅខែធ្នូខាងមុខនេះ ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មានពុំបានបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ។

ប្រភពដដែលបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចលោក ហ៊ុន សែន និងព្រះមហាក្សត្រនាពេលពេលខាងមុខនេះ។ ភាគី វៀតណាមបានបញ្ជាក់ថាខ្លួនបានត្រៀមរួចរាល់ហើយ ដើម្បីទទួលដំណើរទស្សនកិច្ចព្រះមហាក្សត្រនិងលោក ហ៊ុន សែន។

អ្នកនាំពាក្យក្រសួងការបរទេស​​​ លោក​​​ កេត​​​ សោភណ្ឌ មិនអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបាននោះទេ។​​​

គួររំលឹកផងដែរថា​ នៅថ្ងៃទី ២៦​ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ប្រាក់ សុខុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពប្រទេសទាំងពីរ ព្រមទំាងជំរុញពាណិជ្ជកម្មផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ